ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងចម្រុះនៃគណះបញ្ចាការឯកភាពខណ្ឌដង្កោធ្វើការឃាត់ខ្លួន ក្រោយពីឆែកឆែរកឃើញមានថ្នាំញៀននៅជាប់ក្នុងខ្លួន ពេលកម្លាំងចម្រុះកំពុងដាក់គោលដៅត្រួត្យពិនិត្យអាវុធជាតិផ្ទុះ ។

ជនសង្ស័យខាងលើត្រូវបានកម្លាំងចម្រុះធ្វើការឃាត់ខ្លួននៅវេលាម៉ោងជាង៧យប់ ថ្ងៃសុក្រ ទី០៧ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចមុខហាងនំបុ័ង សូសូរគីរីវង់ តាមបណ្ដោយជាតិលេខ២ ស្ថិតនៅភូុមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការណ៍ខាងលើនេះ គឺមានការចូលរួមពីកម្លាំង កងរាជអាវុធហត្ថដង្កោដឹកនាំដោយលោកមេបញ្ជាការរង សៀ ប៊ុនថាត សហកាជាមួយនគរបាលខណ្ឌដង្កោដឹកនាំដោយលោកអធិការរង ឈឹម ប៊ុនរ័ត្ន និងរួមសហការជាមួយគណៈបញ្ចាការឯកភាពខណ្ឌដង្កោ ដឹកនាំដោយលោក ម៉ុក ពុទ្ធា នាយករដ្ឋបាលខណ្ឌដង្កោ បានធ្វើការចុះត្រួតពិនិត្យអាវុធជាតិផ្ទុះនៅចំណុចទីតាំងខាងលើ ជាលទ្ធិផលរួមមាន៖ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ (ប្រុស) ដកហូតម៉ូតូចំនួន០១គ្រឿង ម៉ាកHONDA C125 ពណ៍ខ្មៅ ពាក់ស្លាកលេខ តាកែវ 1N-5939 របស់ជនសង្ស័យ ។ វត្ថុតាងចាប់យក ក្រាមពណ៍សថ្លាចំនួន ១កញ្ចប់តូច (សង្ស័យសារធាតុញៀន) ។ អាវុធឆ្លងកាត់គ្មាន ។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងខាងលើបានប្រគល់ឲ្យទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោចាត់ការបន្តតាមនីតិវិធី ៕




ដោយៈ ភារ៉ា