ម៉ាឡេស៊ី: អ្នកនិយមលេងអ៊ិនធឺណិតម្នាក់បានបង្ហោះរូបភាពឆ្កែតូចៗ របស់គាត់ជាមួយនឹងអ្វីដែលមើលទៅដូចជាលិខិតឆ្លងដែនពណ៌ខៀវនៅលើបណ្តាញសង្គម។ គាត់បាននិយាយថា មនុស្សត្រូវមានឯកសារសម្គាល់អត្តសញ្ញាណសត្វឆ្កែក៏ត្រូវការមានឯកសារអត្តសញ្ញាណដែរ។ ថ្ងៃនេះម្ចាស់របស់ខ្ញុំបាននាំខ្ញុំទៅចុះឈ្មោះអត្តសញ្ញាណប័ណ្ណសត្វនៅម៉ាឡេស៊ី។ ពេលដែលខ្ញុំចេញទៅក្រៅខ្ញុំមិនចាំបាច់ភ័យខ្លាចប៉ូលីសទេព្រោះខ្ញុំអាចបញ្ជាក់ថាខ្ញុំមិនមែនជាជនអន្តោប្រវេសន៍ខុសច្បាប់ ព្រោះខ្ញុំមានអត្តសញ្ញាណប័ណ្ណសត្វស្រប់ច្បាប់។

ម្ចាស់របស់ DOG បាននិយាយលេងសើចថា ប្រសិនបើសត្វចិញ្ចឹមអាចទទួលបានអត្តសញ្ញា ណប័ណ្ណពួកគេអាច មាន សិទ្ធិ បោះឆ្នោតប្រសិនបើមានការបោះឆ្នោតសត្វ។ អ្នកលេងអ៊ិនធឺណិតដទៃទៀតមានការភ្ញាក់ផ្អើលនៅពេលពួកគេ បានលឺអំពីការទទួលបានអាជ្ញាប័ណ្ណសម្រាប់សត្វឆ្កែ។

អ្នកអាចដាក់ពាក្យស្នើសុំលិខិតឆ្លងដែនសត្វនៅគ្រប់ការិយាល័យរដ្ឋរបស់ VS និងគ្លីនិកសត្វណាមួយដែលត្រូវបានទទួលស្គាល់ដោយ DVS ។ វាមានសារៈសំខាន់ណាស់ក្នុងការចុះបញ្ជីអត្តសញ្ញាណប័ណ្ណសត្វម៉ាឡេស៊ីព្រោះវានឹងងាយស្រួលសម្រាប់មន្រ្តីគយនៅតាមព្រំដែនដើម្បីបញ្ជាក់អំពីសុខភាពនិងការចាក់ថ្នាំបង្ការនៃសត្វចិញ្ចឹមរបស់អ្នកប្រសិនបើអ្នកចង់នាំសត្វចិញ្ចឹមរបស់អ្នកមក។




អត្តបទបកប្រែនិងកែសម្រួលដោយ ផានិត
ប្រភពពី WOB