ដេកគុកស្អាត! ចាប់បានចោរលួចគាស់ស្លាកលេខរថយន្ត នៅមុខក្លឹបស្កាយបារ ខណ្ឌដូនពេញ
-

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់បាន បន្ទាប់ពីលួចគាស់យកផ្លាកលេខរថយន្តមួយគ្រឿងនៅមុខ ក្លឹបស្កាយបារ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ១២និង ៣០នាទីយប់រំលងអធ្រាត្រឈានចូល ថ្ងៃអាទិត្យទី ៩ ខែធ្នូ ឆ្នាំ ២០១៨ ត្រង់ចំណុចមុខក្លឹប ស្កាយបារ តាមបណ្តោយផ្លូវសុីសុវត្តិ (មាត់ទន្លេ) ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យដែលលួចគាស់យកផ្លាកលេខរថយន្តមានឈ្មោះជួន ពង់ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្ដុំទួលគោក ។តាមសម្តីជនសង្ស័យបានប្រាប់ថាស្លាក់លេខដែលលួចបានយកទៅលក់នៅផ្សារឃ្លាំងរំសេវបានចំនួនជាង១០ ដុល្លា។

តាមសម្ដីសន្តិសុខដែលយាមនៅមុខក្លឹបស្កាយបារបានប្រាប់សារព័ត៌មានប៊ីប៊ីអិនបានឲ្យដឹងថាដំបូងឡើយគឺម្ចាស់ រថយន្ត ជាថៅកែក្លឹបស្កាយបារ ម៉ាកហុីយិនដាយ ស៊េរី ទំនើបមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ2AW.3558 បានចតនៅមុខ ក្លឹប ប្រាប់សន្តិសុខថាបាត់ ស្លាកលេខ ខាងមុខ សន្តិសុខក៏ដើរមកមើលក៏ឃើញបាត់ មែនហើយក៏ពួនសម្ងំចាំមើលក្រែងមកឆ្កឹះយកស្លាកលេខខាងក្រោយទៀត។ បានមួយសន្ទុះក្រោយមកស្រាប់តែឃើញជនសង្ស័យម្នាក់ដើរមកក្បែររថយន្តហើយក៏ធ្វើសកម្មភាពគាស់ស្លាកលេខរថយន្តនៅខាងក្រោយ ។

សន្តិសុខក៏ដេញចាប់ជនសង្ស័យដែលរត់មកដល់មុខខ្លោងទ្វារវត្តឧណ្ណាលោមត្រូវចាប់បានក៏ស្វាគមន៍មួយដៃមួយជើងឡើងទ្រោមខ្លួនទើបប្រគល់ឱ្យសមត្ថកិច្ច ក្រោយមកសមត្ថកិច្ចនគរបាលរដ្ឋបាលប៉ុស្ដិ៍ជ័យជំនះបានយកជនសង្ស័យទៅប៉ុស្តិ៍ដើម្បីសួរនាំនិងឲ្យជនរងគ្រោះដែលជាជនជាតិចិនហើយជាថៅកែក្លឹបស្កាយបាដើម្បីទៅដាក់ពាក្យបណ្ដឹង ផងដែល។ បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ បញ្ជូនបន្តទៅអធិការដ្ឋានខណ្ឌដូនពេញទៅតាមនីតិវិធីនៃច្បាប់៕