ម៉ាឡេស៊ី: យោងតាមប្រសាសន៍លោក Bernama នាយក Rohaayu Ahmad របស់ទីភ្នាក់ងារជាតិប្រឆាំងគ្រឿងញៀនហៅកាត់ថា (AADK) បាននិយាយថាឈ្មួញជួញដូរគ្រឿងញៀនកំពុងតែកំណត់គោលដៅក្មេងៗ ដែលមានអាយុចាប់ពី១០ឆ្នាំ ឡើងទៅឲ្យចេះប្រើប្រាស់គ្រឿងញៀន។ ទីភ្នាក់ងារជាតិប្រឆាំងគ្រឿងញៀនបានរកឃើញថាក្មេងតូចៗមួយចំនួនជាអ្នកញៀនគ្រឿងញៀនមានសន្ទុះកើតឡើងខ្លាំងខុសធម្មតា។ រយះពេល៣ ឆ្នាំចុងក្រោយនេះចំនួនកុមារតូចៗដែលកំពុងតែធ្លាក់ចូលក្នុងការញៀនគ្រឿងញៀនកំពុងតែកើនឡើងខ្លាំងជាងសិស្សអនុវិទ្យាល័យទៅទៀត។

លោក Bernama បានលើកឡើងថាក្រុង Kedah ក្នុងប្រទេសម៉ាឡេស៊ី មានអ្នកញៀនគ្រឿងញៀនខ្ពស់បំផុតគឺ មានចំនួន ៨.១១៥ នាក់ រួមទាំងនារីមានចំនួន១១១នាក់ ហើយការញៀនថ្នាំតាមរយះដៃគូរមិត្តភក្តិឬសមាជិកគ្រួសាររបស់ពួកគេដែលបានប្រើប្រាស់គ្រឿងញៀន។
គួរបញ្ជាក់ថា បញ្ហាគ្រឿងញៀនកំពុងតែវាយលុកយ៉ាងខ្លាំងទៅលើកុមារក្រោមអាយុ១០ ក្នុងប្រទេសម៉ាឡេស៊ី ដូចច្នេះរដ្ឋាភិបាលអាណាព្យាបាលគ្រប់រូបទាំងអស់ត្រូវតែយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើក្មេងៗទាំងអស់នោះ ហើយចូលគិតពីអនាគត់របស់ពួកគេអោយបានច្រើនហើយត្រូវពន្យល់ណែនាំពួកគេឲ្យដឹងពីផលប៉ះពាល់ដ៍ធ្ងន់ធ្ងរនៃបញ្ហាគ្រឿងញៀននេះ៕


អត្តបទបកប្រែនិងកែសម្រួលដោយ: ផានិត
ប្រភពពី: CNA