ឪពុកកូន២នាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ ក្រោយពីរថយន្តក្រុងក្រុមហ៊ុន វរៈ ប៊ុនថាំ បើកបុក​ម៉ូតូពីក្រោយ ពេលនេះកំពុងតែបញ្ជូនបន្តទៅពេទ្យត្រាតប្រទេសថៃ
-

កាលពីវេលាម៉ោង១ៈ៤៥ រសៀល នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តក្រុងក្រុមហ៊ុន វរៈ ប៊ុនថាំ បុក​ម៉ូតូពីក្រោយ ដែលមានទិសដៅស្របគ្នា  បណ្តាលឲ្យឪពុកកូន២នាក់ មានឈ្មោះ កប ពៅ អាយុ៣២ឆ្នាំ និងកូនប្រុសម្នាក់ អាយុ៤ឆ្នាំ រួមដំណើរជាមួយគ្នា រងរបួសយ៉ាងធ្ងន់ធ្ងរ ស្ថិតនៅចំណុចផ្លូវជាតិ៤៨ ក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ក្រោយពីកើតហេតុ អ្នកទាំង២ ត្រូវបានគេបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយសារតែមានសភាពធ្ងន់ធ្ងរ ក៏បញ្ជូនបន្តទៅពេទ្យត្រាតប្រទេសថៃ ៕