ភ្នំពេញ៖ លោក ចៅសង្កាត់ចោមចៅទី៣ វ៉ា សាវឿន ដែលទើបនិងឡើងកាន់ដំណែកថ្មី បន្ទាប់ពីបក្សសង្គ្រោះជាតិរលាយហើយនោះបានមកចុះចូលបក្សប្រជាជនកម្ពុជា ហើយក៏បានសន្យាថានិងសំអាតអោយអស់ពីបញ្ហាសំរាមក្នុងមូលដ្ឋានរបស់លោក តែផ្ទុយទៅវិញការសន្យារបស់លោកគឺអាចនិយាយបានថាសន្យាខ្យល់ធ្វើមិនបានទុកអោយសំរាមស្អុយរលួយគរដូចភ្នំក៏លោកមិនរវល់។

បញ្ហាសំរាមនៅក្នុងមូលដ្ឋានចោមចៅទី៣កន្លងមកមានព័ត៌មានបានចុះផ្សាយតែធ្វើអោយលោក វ៉ា សាវឿន ចៅសង្កាត់ខឹងសម្បាយ៉ាងខ្លាំង ហើយលោកបានសន្យាថានិងចុះប្រមូលអោយអស់ដើម្បីបរិស្ថានស្អាត។
តែអ្វីដែលកត់សំគាល់នោះលោកបានដឹកនាំកម្លាំងចុះប្រមូលសំរាមហើយនិងដាក់បំរាមទៅប្រជាពលរដ្ឋផងដែរ។ តែដោយឡែកទីតាំងផ្សេងដែលសារព័ត៌មានមិនទាន់ចុះផ្សាយលោកក៏មិនចុះសំអាតដោយទុកអោយស្អុយរលួយរឺចាំពេលគេផ្សាយរិះគន់ទើបលោកចុះធ្វើរឺក៏យ៉ាងណា?

ជាក់ស្តែងទីតាំងនៅផ្លូវបេតុង ជាប់របងរោងចក្រជា ជា ហឺហ្គាមែន ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ យើងសង្កេតឃើញថាសំរាមគរដូចកូនភ្នំមួយទៅហើយនិងជិតបិតផ្លូវមួយទៀតផង តែលោកវ៉ា សាវឿន ធ្វើមិនដឹងរឺលោកមិនដឹង?
ចាំមើលតើលោកនិងមានវិធានការយ៉ាងណាចំពោះបរិស្ថានស្អាតក្នុងមូលដ្ឋានរបស់គាត់? ៕


ដោយៈ ភារ៉ា