នៅក្មេងៗ ហើយស្អាតៗទៀត មិនគួរណាធ្វើរឿងដែលសង្គមស្អប់ខ្ពើមបែបនេះសោះ...
-

ភ្នំពេញៈ កាលពីវេលម៉ោង ៧ៈ២០ទីយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចកន្លែងតាំងពិពណ៌ប្រគំតន្ត្រី ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យចំនួន២នាក់ មានឈ្មោះ នួន វិបុល ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ ទី២.ឈ្មោះ នី ស្រីពុំ ភេទស្រី អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិស្នាក់នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចយកទូរស័ព្ទពីនារីម្នាក់ មានឈ្មោះ កង វត្តី ភេទស្រី អាយុ២២ឆ្នាំ មុខរបរបុគ្គលិក ក្រុមហ៊ុនផ្លាហ្សា ស្នាក់នៅភូមិ អង្គ ត្រគៀត សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។ ទូរស័ព្ទដែលជនសង្ស័យលួច ម៉ាក អាយហ្វូនសេវែនភ្លឺស តំលៃជាង៥០០ដុល្លារ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយថា មុនពេលកើតហេតុរូបគាត់ ព្រមទាំងក្រុមគ្រួសាររបស់គាត់ បាននាំគ្នាទៅមើលតាំងពិពណ៌ ប្រគំតន្ត្រី បន្ទាប់មកជនសង្ស័យជាបុរសខាងលើ បានលូកយកទូរស័ព្ទរបស់ជនរងគ្រោះ និងឲ្យយទៅជនសង្ស័យផ្សេងទៀត ហើយជនរងគ្រោះដឹងខ្លួន ក៏បានដើររកជនសង្ស័យខាងលើ កំពុងលូកលួចយកទូរស័ព្ទពីអ្នកដទៃទៀត ហើយនៅពេលនោះដែរ ត្រូវបានជនរងគ្រោះនិង ប្រជាពលរដ្ឋឃាត់បាន២នាក់ ប្រគល់ឳ្យសមត្ថកិច្ចភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុ បន្ទាប់ពីឃាត់បានជនសង្ស័យលួចទូរស័ព្ទដៃបាន២នាក់ហើយ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ ដើម្បីឳ្យសមត្ថកិច្ចជួយស៊ើបអង្កេតរកមុខសញ្ញា លួចបន្ថែមទៀត និងចាត់ការតាមនិតិវិធី។ ដោយឡែក ជនរងគ្រោះម្នាក់ទៀត ដែលលួចមិនទាន់បានមិនបានទៅដាក់ពាក្យបណ្ដឹងឡើយ ៕