ចាប់ខ្លួននិស្សិតស្រីម៉ាឡេស៊ីម្នាក់ ពីបទរកស៊ីផ្លូវភេទតាមប្រព័ន្ទ We​Chat
-

ម៉ាឡេស៊ី: ភ្នាក់ងារប៉ូលីស Kelantan បានចាប់ខ្លួននិស្សិតស្រីម្នាក់ ដែលមានអាយុ២៤ឆ្នាំ ដែលរកស៊ីខាងផ្លូវភេទ​ និស្សិតស្រីម្នាក់នេះរៀននៅសកលវិទ្យាល័យ​ឯកជនមួយនៅ Cheras, KL ប្រទេសម៉ាឡេស៊ី។  លោក Matte Zol Ismail ជំនួយការអគ្គនាយកបានប្រាប់ សារព័ត៍មាន NST ថា ក្នុងអំឡុងពេល​ប្រតិបត្តិការប៉ូលិសបានរឹបអូសយកទូរស័ព្ទ iPhone 5 មួយគ្រឿង និងកាបូបដែលមានលុយចំនួន RM90000 ពី​និស្សិត​ស្រីម្នាក់នេះ។

ប្រតិបត្ដិការរកស៊ីផ្លូវភេទនិងសេវារួមភេទតាមរយៈកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គម WeChat  ហើយ​សេវាផ្លូវភេទនេះសម្រាប់ មួយ​វគ្គគឺ RM300។ សកម្មភាពខុសច្បាប់ត្រូវបានបង្ហាញបន្ទាប់​ពីប៉ូលីសបានធ្វើប្រតិបត្តិការសម្ងាត់​មួយដែលពួកគេបាន​រឹប​អូស​បន្ថែម​ទៀត​នូវប្រេងរំអិលស្រោមអនាម័យនិង​សំភារះមួយចំនួន​ទៀត​ដែលត្រូវបានគេជឿថា​នឹងទទួលបាន​ពីការរក​ស៊ីផ្លូវភេទ។ ករណីនេះ​កំពុងត្រូវបានគេស៊ើបអង្កេត​នៅក្រោម​ផ្នែក​ទី ១២ នៃច្បាប់ប្រឆាំងនឹងការជួញដូរផ្លូវភេទ ហើយប៉ូលីស​បានកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់។

អត្តបទបកប្រែនិងកែសម្រួល: ផានិត

ប្រភពពី: WOB