ភ្នំពេញៈ កាលពីវេលាម៉ោង១២ៈ០០នាទី ថ្ងៃ០៨ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចក្នុងបណ្ណាល័យជាតិ ផ្លូវលេខ៩២ ភូមិទី១០សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនសង្ស័យម្នាក់ មានឈ្មោះ ហេង សម្បត្តិ ភេទប្រុស (ខ្ទើយ) អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្រោយផ្ទះសំណាក់ស្រែលាភ ផ្លូវរថភ្លើង សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ត្រូវសមត្ថកិច្ចខណ្ឌដូនពេញ ធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីលួចទូរស័ព្ទដៃ ពីយុវតីម្នាក់ មានឈ្មោះ សាន ច័ន្ទសុធីតា ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត ស្នាក់នៅផ្ទះលេខ២៣G ផ្លូវលំ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ សំភារៈបាត់បង់ៈ ទូរស័ព្ទដៃ១គ្រឿង ម៉ាក Huwei Nova2i ពណ៍ខ្មៅ ។

សមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះនិងមិត្តភក្តិបាននាំគ្នាមកទស្សនា ការតាំងពិពណ៍នៅក្នុងបណ្ណាល័យជាតិនៅចំណុចខាងលើ។ ជនរងគ្រោះមានស្ពាយកាបូបសាក់កាដូរពីក្រោយ ពេលជនរងគ្រោះកំពុងដើរមើលការតាំងពិពណ៍ ស្រាប់តែមានជនសង្ស័យ២នាក់ ឈ្មោះ ហេង សម្បត្តិ ភេទប្រុស និងឈ្មោះ ពេជ្រ ភេទប្រុស បាននាំគ្នាដើរមកពីក្រោយហើយជនសង្ស័យឈ្មោះ ពេជ្រ ជាអ្នកឈរបាំងហើយជនសង្ស័យឈ្មោះ ហេង សម្បត្តិ ជាអ្នកធ្វើសកម្មភាព រ៉ូតកាបូបសាកាដូរលួចយកទូរស័ព្ទដៃ១គ្រឿង ម៉ាក Huwei Nova2i របស់ជនរងគ្រោះបានសំរេច កាន់ជាប់នៅនឹងដៃបំរុងគេចខ្លួន ក៏ត្រូវជនរងគ្រោះដឹងទាន់ ក៏ស្រែកផ្អើលឆោរឡោចោរៗ ហើយក៏បានកំលាំងសមត្ថកិច្ច ដែលកំពុងល្បាតនៅជុំវិញបរិវេណបណ្ណាល័យជាតិ ចេញមកអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យឈ្មោះ ហេង សម្បត្តិ រួមជាមួយវត្ថុតាងទូរស័ព្ទដៃរបស់ជនរងគ្រោះ នាំមកទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ដើម្បីធ្វើការសាកសួរតែម្តង។ ចំណែកជនសង្ស័យឈ្មោះ ពេជ្រ បានរត់គេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការរដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកាចាត់កាបន្តតាមនិតិវិធី ៕ គួរបញ្ជាក់ផងដែរថា ឈ្មោះ ហេង សម្បត្តិ ហៅភីម ភេទប្រុស (ខ្ទើយ) ខាងលើក៏ធ្លាប់ត្រូវបានសមត្ថកិច្ចខេត្តសៀមរាប ធ្វើការឃាត់ខ្លួនម្តងរួចមកហើយ បន្ទាប់ពីធ្វើសកម្មភាពលួចវះកាបូបជនជាតិជប៉ុនម្នាក់ នៅតំបងន់ផាប់ស្ត្រីត កាលពីពេលកន្លងទៅ ៕
