រថយន្តក្រុងដឹកបុគ្គលិកក្រុមហ៊ុន ទ្រូម៉ានី មួយគ្រឿង មានគ្នាប្រមាណ៤៤នាក់ ដាច់ហ្រ្វាំង បុករនាំងថ្ម រួចក៍ក្រឡាប់នៅត្រង់ចំណោតតាតៃ បណ្តាលឲ្យមានអ្នករងរបួសធ្ងន់ស្រាល ចំនួន៧នាក់
កោះកុងៈ កាលពីរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ម្សិលមិញនេះ រថយន្តក្រុងមួយគ្រឿង ស្លាកលេខ ភ្នំពេញ- 3G 6354 ដឹកបុគ្គលិកក្រុមហ៊ុន ទ្រូម៉ានី ធ្វើទស្សនកិច្ចសិក្សា បើកបរតាមផ្លូវជាតិលេខ៤៨ ទិសដៅពីភ្នំពេញទៅកោះកុង បានដាច់ហ្រ្វាំង បុករនាំងថ្ម រួចក៍ក្រឡាប់នៅត្រង់ចំណោតតាតៃ ស្ថិតក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃ ស្រុកកោះកុង ខេត្តកោះកុង។ បណ្តាលអោយមានអ្នករងរបួសធ្ងន់ ស្រាលចំនួន៧នាក់។

បើតាមប្រភពពីស្នងការនគរបាលខេត្តបានឲ្យដឹងថា រថយន្តក្រុងដែលក្រឡាប់នេះ មានដឹកអ្នកដំណើរចំនួន៤៤នាក់ ក្រោយពេលក្រឡាប់ធ្លាក់ផ្លូវដោយខ្លួនឯង ធ្វើឲ្យអ្នកជិះក្នុងរថយន្តនេះចំនួន៧នាក់ បានរងរបួស ក្នុងនោះមានស្រ្តី២នាក់ រងរបួសធ្ងន់ ចំណែកអ្នកបើកបរបានរត់គេចខ្លួន។ ក្រោយហេតុការណ៍កើតឡើង សមត្ថកិច្ចពាក់ព័ន្ធបានសហការគ្នាចុះជួយជនរងគ្រោះ និងបានដឹកជញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីធ្វើការសង្រ្គោះបន្ទាន់ ៕







ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។