ម៉ាឡេស៊ី:ក្នុងសេចក្តីថ្លែងការណ៍របស់អគ្គស្នងការប៉ូលីស Fuzi Harun កាលពីល្ងាច ថ្ងៃចន្ទទី១០ ខែធ្នូ ឆ្នាំ ២០១៨ ម្សិលមិញនេះប៉ូលិសប្រឆាំងភេរវកម្មម៉ាឡេស៊ីបានចាប់ខ្លួនជនសង្ស័យភេរវកម្មចំនួន ៧ នាក់រួមទាំងសមាជិកម្នាក់នៃក្រុម Abu Sayyaf Group (ASG) ដែលជាប់ពាក់ព័ន្ធក្នុងការចាប់ចាប់ជំរិតមនុស្សដោយសេរីនៅភាគខាងត្បូងប្រទេសហ្វីលីពីននិងរដ្ឋសាបា។

ការធ្វើប្រតិបត្ដិការតាមចាប់ខ្លួនភេរវកទាំង ៧នាក់នេះបានធ្វើឡើង ចាប់តាំងពីថ្ងៃទី ១៩ វិច្ឆិកា ដល់ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នៅក្នុងទីក្រុង Kelantan, Selangor, Sabah និង Kedah ហើយប៉ូលិសបានបានរកឃើញជនជាតិម៉ាឡេស៊ី ៥ នាក់និងជនជាតិហ្វីលីពីនចំនួន ២ នាក់បន្ថែមទៀត។ លោកអគ្គស្នងការប៉ូលីស Fuzi បានបន្តទៀតថាជនសង្ស័យគឺជាសមាជិករបស់ក្រុម Abu Sayyaf Group ដែលបានជាប់ពាក់ព័ន្ធយ៉ាងហោចណាស់បីដងក្នុងការចាប់ជំរិតមនុស្សយ៉ាងអនាធិបតេយ្យនៅភាគខាងត្បូងប្រទេសហ្វីលីពីននិងសាបា។ ក្នុងការស៊ើបអង្កេតករណីឧក្រិដ្ឋកម្មនៅចាប់ជំរិតក្នុងតំបន់សន្តិសុខភាគខាងកើតនៃរដ្ឋសាបា។

ជនសង្ស័យម៉ាឡេស៊ីពីរនាក់បានទទួលការបញ្ជាទិញពីរដ្ឋអ៊ីស្លាម ដែលហៅកាត់ថា (IS) ដើម្បីបើកការវាយប្រហារនៅក្នុងប្រទេសម៉ាឡេស៊ី។ ប្រភពពីចារកម្មមួយបានប្រាប់សារពត៌មាន Channel NewsAsia ថាបុរសទាំងពីរនាក់នេះជាកម្មសិទ្ធិរបស់ (IS) ហើយជនសង្ស័យ ៥នាក់ទៀត។

គួរបញ្ជាក់ថា ក្រុមវាយប្រហារភេរវកម្មនិងចាប់ជំរិតនៅក្នុងប្រទេសម៉ាឡេស៊ីនេះ ចាប់តាំងពីឆ្នាំ ២០១៥ មក ហើយបុរសជនជាតិហ្វីលីពីននិងម៉ាឡេស៊ីត្រូវបានចាប់ខ្លួននៅ Tenom, Sabah ហើយបានបញ្ជូនទៅកាន់តុលាការ ។
អត្តបទបកប្រែនិងកែសម្រួលដោយ: ផានិត
ប្រភពពី : CNA