ឥណ្ឌូនេស៊ី: ក្រុមហ៊ុនអាកាសចរណ៏ Lion Air បាននិយាយនៅថ្ងៃចន្ទទី ១០ ធ្នូ ថាតួលេខអ្នកដំណើរបានធ្លាក់ចុះជាង ៥ភាគរយនៅក្នុងខែវិច្ឆិកាបើប្រៀបធៀបទៅនឹងឆ្នាំមុនបន្ទាប់ពីយន្ដហោះបូអ៊ីង 737 MAX របស់ក្រុមហ៊ុនអាកាសចរណ៏ Lion Air បានធ្លាក់នៅចុងខែតុលាដែលបានសម្លាប់មនុស្សអស់ ១៨៩ នាក់។ អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍លោក Edward Sirait បានប្រាប់បណ្តាញទូរទស្សន៍ CNN Indonesia ថា "មានការធ្លាក់ចុះនេះ មកពីភ្ញៀវទេសចរណ៍មានការខ្លាចរអារក្រោយពីមានហេតុការធ្លាក់យន្តយោះកាលពីពេលថ្មីៗកន្លងមកនេះ។
លោកអគ្គនាយកក្រុមហ៊ុន Lion Air បានមានប្រសាសន៍ថាភ្ញៀវទេសចរណ៍មានការធ្លាក់ចុះជាង ៥ ភាគរយក្នុងកំឡុងខែ វិច្ឆិកានិងដើមខែធ្នូនេះ។ ក្រុមហ៊ុនអាកាសចរណ៍ដែលធំជាងគេបំផុតរបស់ប្រទេសឥណ្ឌូណេស៊ីគឺជាកម្មសិទ្ធិឯកជននិងមិនចេញផ្សាយជាសាធារណៈនូវស្ថិតិចរាចរណ៍ផ្លូវអាកាសឬលទ្ធផលហិរញ្ញវត្តុនោះទេ។ លោក Sirait បាននិយាយកាលពីសប្តាហ៍មុនថាក្រុមហ៊ុន Lion Air កំពុងពិចារណាលុបចោលការបញ្ជាទិញយន្ដហោះ 737 MAX ប៉ុន្តែមិនទាន់បានធ្វើការសម្រេចចិត្តនៅឡើយទេ។
ការផ្សព្វផ្សាយពីប្រភពសារព័ត៍មានរ៉យទ័រថាទំនាក់ទំនងរវាងក្រុមហ៊ុនអាកាសចរណ៍និងក្រុមហ៊ុន Boeing កាន់តែអាក្រក់ឡើង ៗ ដោយសារតែលែងទុកចិត្តពីភ្ញៀវទេសចរណ៏ក្នុងការធ្លាក់យន្តហោះនេះ។ ក្រុមហ៊ុនអាកាសចរណ៍ Lion Air ឥណ្ឌូនេស៊ីកំពុងមានការយកចិត្តទុកដាក់បន្ទាប់ពីការធ្លាក់យន្តហោះ Lionក្រុមហ៊ុនអាកាសចរណ៍នេះមានយន្តហោះ Boeing ១៩០ គ្រឿងដែលមានតំលៃ ២២ ពាន់លានដុល្លារក្នុងតម្លៃចុះបញ្ជីដែលកំពុងរង់ចាំដល់ការដឹកជញ្ជូនដែលមានចំនួនលើសពី១៩៧ ដែលបានធ្វើឱ្យអតិថិជនមានការគាំទ្រឡើងវិញ ដោយមានការលើកទឹកចិត្តពីសហរដ្ឋអាមេរិក។
អត្តបទបកប្រែនិងកែសម្រួលដោយ :ផានិត
ប្រភពពី: CNA