បូកសរុបមនុស្សស្លាប់ ករណីគ្រោះថ្នាក់ធ្លាក់យន្តហោះ ក្នុងឆ្នាំ២០១៧.២០១៨ មានប្រមាណចំនួន៥៥១នាក់
-

វិស័យអាកាសចរណ៍ ត្រូវបានចាត់ទុកថា​ ជាវិស័យ​ដែលមានសុវត្ថភាព ជាងគេបំផុតនៅលើពិភពលោក ដោយមានចំនួនគ្រោះថ្នាក់តិចបំផុត​ក្នុងចំណោម មធ្យោបាយធ្វើដំណើរ​ផ្សេងៗ។ ប៉ុន្តែនៅពេលដែលមានគ្រោះថ្នាក់ ចំនួនអ្នកនៅរស់មានតិចជាងគ្រោះថ្នាក់​ផ្សេងៗ។

តាមរបាយការណ៍ប្រចាំឆ្នាំ២០១៨ បង្ហាញឲ្យឃើញថា ចំនួនអ្នកស្លាប់ ដោយអាកាសចរណ៍ស៊ីវិល ដឹកអ្នកដំណើរ កើនឡើង ៣ភាគរយ។ ចំណែកកាលពីឆ្នាំ​២០១៧ គឺជាឆ្នាំដែលមានសុវត្ថភាពបំផុត សម្រាប់ក្រុមហ៊ុនអាកាសចរណ៍។ ករណីយន្តហោះ​របស់ក្រុមហ៊ុនអាកាសចរ៍ Lion Air ​ដឹកអ្នកដំណើរ​១៨៩នាក់ បានធ្លាក់ចូល​ក្នុងសមុទ្រ​ Java ​កន្លងមក បានក្លាយជាគ្រោះថ្នាក់ទ្រងទ្រាយធំបំផុត នៅក្នុងឆ្នាំ​២០១៨នេះ ក្នុងវិស័យអាកាសចរណ៍។ ករណីគ្រោះថ្នាក់ទ្រងទ្រាយធំលើកទីពីរ កើតឡើង កាលពីខែឧសភា ពេលយន្តហោះដឹកអ្នកដំណើរ១១២នាក់ របស់ក្រុមហ៊ុនអាកាសចរណ៍គុយបា ជួបគ្រោះថ្នាក់​សម្លាប់អ្នកដំណើរទាំងអស់។

ប្រសិនបើបូកបញ្ចូនអ្នកដំណើរ​១៨៩នាក់ នៅលើយន្តហោះរបស់ ក្រុមហ៊ុនអាកាសចរណ៍​ Lion Air ជួបគ្រោះថ្នាក់ស្លាប់ នោះ សរុប មានមនុស្សស្លាប់ដល់ទៅ ៥៥១នាក់ ក្នុងគ្រោះថ្នាក់យន្តហោះ​​១៤លើក ជុំវិញពិភព​លោកនាឆ្នាំ២០១៨នេះ។ ចំនួនអ្នកស្លាប់ គិតជាមធ្យម បើប្រៀបធៀបក្នុងរយៈពេល​១ទសវត្សរ៍​កន្លងមក កើនឡើង៣ភាគរយ​ គឺពេលនោះមានអ្នកស្លាប់ដោយអាកាសចរណ៍ មានតែ៥៣៧នាក់។ ក្នុងដំណាក់កាលពីឆ្នាំ​២០០៧-២០១៨ចំនួនអ្នកស្លាប់ ដោយគ្រោះថ្នាក់យន្តហោះពាណិជ្ជកម្មដឹកអ្នកដំណើរថយចុះ​៧៦ភាគរយ ​ហើយនៅក្នុងឆ្នាំ​២០១៧ ជាឆ្នាំដែលមានសុវត្ថភាពបំផុត សម្រាប់ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរតាមអាកាស គិតក្នុងរយៈពេល​១០ឆ្នាំចុងក្រោយនេះ។

បើគិតនៅក្នុងប្រទេសឥណ្ឌូនេស៊ី​ គ្រោះថ្នាក់យន្តហោះ​កាលពីថ្ងៃទី​២៩ ខែតុលាកន្លងមក ជាគ្រោះថ្នាក់ធំទីពីរនៅក្នុងប្រទេសនេះ។ គ្រោះថ្នាក់ទ្រងទ្រាយធំបំផុតកើតឡើងនៅខែកញ្ញា ឆ្នាំ​១៩៩៧ ដោយបានសម្លាប់អ្នកដំណើរដល់ទៅ​២៣៤នាក់ ៕