មីយ៉ាន់ម៉ា: កាលពីម្សិលមិញថ្ងៃចន្ទទី១០ ខែធ្នូ ឆ្នាំ២០១៨នេះ ប៉ូលីសមីយ៉ាន់ម៉ាបានរឹបអូសគ្រឿងញៀនហេរ៉ូអ៊ីនទម្ងន់ ៣៧០ គីឡូក្រាមក្នុងតម្លៃ ៤,៧ លានដុល្លារនៅក្នុងឡានមួយជិតរដ្ឋធានីសានហៃប៉ែកឦសានក្នុងប្រទេសមីយ៉ាន់ម៉ា។ បុរសពីរនាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីមន្ត្រីប៉ូលីសបានរឹបអូសយកគ្រឿងញៀនទាំងនេះ។

យោងតាមការប៉ាន់ស្មានដោយការិយាល័យអង្គការសហប្រជាជាតិស្តីពីបទល្មើសគ្រឿងញៀននិងឧក្រិដ្ឋកម្ម (UNODC) បានឱ្យដឹងថានៅឆ្នាំ ២០១៧ ដីទំហំ៤១ ម៉ឺនហិកតាត្រូវបានគេប្រើប្រាស់ដើម្បីដាំដំណាំអាភៀនបើប្រៀបធៀបទៅនឹងទំហំ ៥៥.០០០ ហិកតានៅឆ្នាំ ២០១៥។នៅទសវត្សឆ្នាំ ១៩៧០ និង១៩៨០។ ប្រទេសមីយ៉ាន់ម៉ាគឺជាអ្នកនាំមុខគេក្នុងការផលិតអាភៀនទូទាំងពិភពលោកនៅក្នុងតំបន់ត្រីកោណមាសដែលជាតំបន់ដែលមានព្រំប្រទល់មីយ៉ាន់ម៉ាថៃនិងឡាវ។
គួរបញ្ជាក់ថា ពាណិជ្ជកម្មគ្រឿងញៀនរាប់ពាន់លានដុល្លារនៅប្រទេសមីយ៉ាន់ម៉ាដែលបានឡើងយ៉ាងខ្លាំង គួរឱ្យព្រួយបារម្ភ ។ រដ្ឋាភិបាលមីយ៉ាន់ម៉ាកំពុងតែចាត់វិធានការយ៉ាងមឺងម៉ាត់ចំពោះករណីគ្រឿងញៀននេះ ដើម្បីកុំឲ្យរីកដុះដាលខ្លាំងឡើងនិងបង្កឲ្យមានអសន្តិសុខក្នុងប្រទេស។
អត្តបទបកប្រែនិងកែសម្រួលដោយ: ផានិត
ប្រភពពី: CNA