បើមិនជឿកុំប្រមាថ... ធីមបងៗទៅញាុំអីថ្ងៃមុន នៅកោះពេជ្រ ថតជាប់ស្ដែងម្រាមដៃអាថ៍កំបាំង
-

រឿងរ៉ាវប្លែកៗ នៅក្នុងផ្លូវងងឹត ដែលគ្រប់គ្នាស្គាល់ថា ជាខ្មោចឬអ្វីផ្សេងៗទៀត ដែលមើលមិនឃើញ។ ចំពោះមនុស្សជាច្រើន មានអ្នកខ្លះក៏ជឿ អ្នកខ្លះទៀតក៏មិនជឿអញ្ជឹងទៅ តែភាគច្រើនគឺគេជឿលើរឿងទាំងអស់នេះ ថាលើលោកនេះពិតជាមានខ្មោចពិតមែន តែសំរាប់អ្នកមិនជឿ ខ្ញុំក៏មិនអាចបង្ខំបានដែរ តែគ្រាន់តែចង់ប្រាប់ថា បើមិនជឿកុំប្រមាថទៅបានហើយ។ ចំពោះខ្ញុំអ្នកសរសេរវិញខ្ញុំជឿ ព្រោះខ្ញុំបានជួបច្រើនមកហើយ តែអ្វីដែលខ្ញុំជួប គឺបែបរូបរាងជាមនុស្សនិងជាស្រមោលខ្មៅអ្វីចឹងទៅ... តែមិនដូចបងប្អូនខ្លះដែលគាត់ជួបទេមានខុសៗគ្នា បើនិយាយទៅគឺនិស្ស័យកម្មយើងម្នាក់ៗ។

តោះចូលសាច់រឿងយើងវិញ និយាយពីបងៗដែលខ្ញុំស្គាល់ ទើបតែមួយសប្ដាហ៍មុននេះទេ ពួកគាត់ទៅញាុំអីនៅហាងមួយកន្លែង ម្ដុំកោះពេជ្យ ជួរមាត់ទន្លេ អ្នកទាំងអស់គ្នាដឹងហើយ ការជួបជុំមិត្តភក្ដិគ្មានអ្វីក្រៅពីសប្បាយ និងថតរូបខ្លះទុកជាអនុស្សាវរីយ៍នោះទេ ទាំងគេទាំងខ្ញុំដូចតាគ្នានិង។ គ្រាន់តែចាប់ផ្ដើមអង្គុយភ្លាម ហៅអ្នករត់តុឲ្យជួយថត២.៣ប៉ុស្ដទុកគាន់មើល ពេលដែលថតហើយ សួរអ្នកថតស្អាតអត់ គេថាស្អាត បើស្អាតហើយសុំវិញមក ពេលគេហុចទូរស័ព្ទមកឲ្យវិញ គ្រាន់តែចាប់ផ្ដើមមើលរូបភាពក្នុងទូរស័ព្ទ មានអារម្មណ៏ថា ប្លែកខុសពីធម្មតា មានរូបភាពម្យ៉ាង នៅក្នុងចំណោមបងៗខ្ញុំទាំងអស់គ្នា រូបភាពមួយដែលេចចេញមក ខុសពីរូបរាងនិងព័ណ៍សម្បុលរបស់មនុស្សយើង។ 

ក្នុងរូបមួយនេះ បងប្រុសខ្ញុំខាងស្ដាំដៃទី២ ពេលដែលកំពុងតែអង្គុយថត គឺមានដៃម្យ៉ាង បានលេចចេញមកពីក្រោយខ្លងរបស់គាត់ ដែលមើលទៅមិនសមជាដៃរបស់មនុស្សនោះទេ ព្រោះដៃមួយនេះមានសម្បុលខ្មៅស្លេច ព្រៀបដូចជាមនុស្សដែលស្លាប់ហើយ ហើយក្នុងរូបនេះដែលគាត់បានបញ្ជាក់ថា គាត់មិនបានដាក់ដៃបែបនេះពេលកំពុងថតនោះទេ គឺដៃឆ្វេងគាត់បតមកក្រោយ តែមានម្រាមមួយលេចចេញមកលើផ្លៅរបស់គាត់ រីឯដៃស្ដាំរបស់គាត់បានទម្លាក់ចុះកាន់កៅអី តែមិនដឹងដៃរបស់អ្នកណាទេមកដាក់លើភ្លៅរបស់គាត់។ ចំពោះរូបភាពមួយនេះដែល ខ្ញុំមិនអាចឲ្យបងប្អូនជឿបានទេ គ្រាន់តែចង់ឲ្យអ្នកទាំងអស់គ្នា យកទៅគិតនិងពិចារណាថា តើដៃមួយគូនេះសមជាដៃមនុស្សដែរឬទេ?