ប្រជាការពារភូមិម្នាក់ ត្រូវចោរបាញ់​ចំនួន៥​គ្រាប់​ ប្លន់​យក​គោបា​សំរិទ្ធ​ ពេល​ទៅ​ជួយ​ម្ចាស់ផ្ទះ​
-

​កំពង់ឆ្នាំងៈ កាលពី​វេលា​ម៉ោង​២១ៈ២៩​នាទី ​ថ្ងៃទី​១០​ ខែធ្នូ​ ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​ភូមិ​ដំរី​កូន​ ឃុំ​អញ្ចាញ​រូង​ ស្រុក​បរិបូរណ៍​ ខេត្ដ​កំពង់ឆ្នាំង​។ ​​មាន​សេចក្តីរាយការណ៍​ពី​ស្រុក​បរិបូរណ៍​បានឱ្យដឹងថា​ មាន​ករណី​ប្លន់​ប្រដាប់អាវុធ​មួយ​បាន​កើតឡើង​ ដោយ​ជន​សង្ស័យ​មាន​គ្នា​៣​នាក់​ ប្រដាប់​ដោយ​អាវុធខ្លី​១​ដើម​ ជិះ​រថយន្ដ​១​គ្រឿង​ បាន​ចូល​ប្លន់​ផ្ទះ​ឈ្មោះ ​ស៊ុយ​ គឹម​ ភេទ​ប្រុស​ អាយុ​៥២​ឆ្នាំ​។​ 

រួចបាន​បាញ់​ចំនួន​៥​គ្រាប់ ​ត្រូវ​ជនរងគ្រោះ​ម្នាក់ ​ត្រង់​ភ្លៅ​មានឈ្មោះ វ៉ា​ត់ សុខ​សាន អាយុ​២៧​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​ខាងលើ ជា​ប្រជា​ការពារ​ពេល​ទៅ​ជួយ​ម្ចាស់ផ្ទះ។​ ​សេចក្តីរាយការណ៍​បាន​បញ្ជាក់ថា ម្ចាស់ផ្ទះ​មាន​គោបា​ ធ្វើ​ពី​សំរិទ្ធ​។​ ប៉ុន្តែ​ពួកវា​ប្លន់​យក​មិនបាន​នោះទេ យកបាន​តែ​លុយ​ចំនួន​៥​ម៉ឺន​រៀល និងទូរស័ព្ទដៃតែប៉ុណ្ណោះ​។​​ ក្រោយពី​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​បាន​គេចខ្លួនបាត់​ចំណែក​ជនរងគ្រោះ​ ត្រូវគេ​បញ្ជូនមក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ដ​កំពង់ឆ្នាំង​ ៕