សោកស្ដាយខ្លាំងណាស់... ផ្ទះប្រជាពលរដ្ឋមួយខ្នង ក្នុងស្រុក​បារាយណ៍ ត្រូវអគ្គីភ័យឆាបឆេះម៉តសល់តែជណ្ដើរ បណ្ដាលឲ្យបុរសម្នាក់ រងរបួសធ្ងន់
-

កំពង់ធំៈ កាលពី​ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨នេះ ស្ថិតនៅ​ភូមិ​ដំរី​ស្លាប់ ឃុំ​អណ្តូង​ពោធិ៍ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ។ មានករណី​អគ្គិភ័យ​មួយ​ បាន​ឆាបឆេះ​ផ្ទះ១ខ្នង​ យ៉ាង​សន្ធោសន្ធៅ និង​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់ មាន​ឈ្មោះ ជ័យ ឃីម ភេទ​ប្រុស អាយុ៤១ឆ្នាំ ប្រពន្ធ​ឈ្មោះ​ជុំ ភាព ភេទ​ស្រី អាយុ៥៣ឆ្នាំ ​រងរបួសធ្ងន់។ ចំណែក​ផ្ទះ​ដែល​អគ្គិភ័យ​ឆាបឆេះ មាន​ទំហំ៧ម៉ែត្រ x៩ម៉ែត្រ ធ្វើ​អំពី​ឈើ ប្រក់​ក្បឿង ជញ្ជាំង​ក្តា និង​ស្លឹក បណ្តាល​ឲ្យ​ខូចខាត​ឆេះ​អស់ទាំង​ស្រុង និង​ឆាបឆេះ​សម្ភារ:ប្រើប្រាស់​ក្នុងផ្ទះ​មួយចំនួនទៀត។ សមត្ថកិច្ច​បញ្ជាក់ថា បណ្តាលមកពី ឆ្លង​ចរន្តអគ្គិសនី ៕