មនុស្ស៦នាក់បានស្លាប់ យ៉ាងអណោចអធម ក្នុងហេតុការណ៍ អគ្គីភ័យមួយនៅផ្សារលក់ទំនិញក្នុង ប្រទេសម៉ាឡេស៊ី
-

ម៉ាឡេស៊ី: មនុស្ស ៦នាក់បានស្លាប់បន្ទាប់ពីមានអគ្គីភ័យផ្ទុះឆេះបានកើតឡើងនៅផ្សារមួយដែលមានកម្ពស់២ ជាន់​នៅ​ប្រទេ​ស​ម៉ាឡេស៊ីកាលពីថ្ងៃអង្គារទី១១ ខែធ្នូ ឆ្នាំ ២០១៨។ សាក្សីនៅកន្លែងកើតហេតុបានឃើញដោយផ្ទាល់​ភ្នែកថា​មានការផ្ទុះ​ឆេះ​នេះ​កើតឡើងនៅវេលាម៉ោង ១:៥៥នាទី រសៀលនាល្ងាចថ្ងៃអង្គារម្សិលមិញនេះ។ ក្រុមពន្លត់អគ្គីភ័យប្រហែលជា២០ នាក់​បាន​ចូល​រួមក្នុងការបាញ់បំពង់ពន្លត់អគ្គីភ័យ។ ប៉ូលីសបាននិយាយក្នុងហេតុការណ៍នេះ​ថាសាក​សពខ្លះ​ទៀតបាន​ឆេះ​ខ្ទេចក្នុងអគ្គីភ័យនេះ ហើយ​អ្នកដែល​រងរបួសធ្ងន់​ត្រូវ​បាន​បញ្ជូនទៅកាន់មន្ទីរពេទ្យ។

មន្ត្រីស៊ើបអង្កេត CID លោក Yahaya Abd Rahman បានប្រាប់ពួកអ្នកយកព័ត៌មាននៅកន្លែកើតហេតុថា ក្រុមការងារ​យើង​កំពុងស៊ើបអង្កេតថាតើករណីផ្ទុះឆេះនេះបណ្តាលមកពីអ្វីពិតប្រាកដ។ បុរសម្នាក់បាន​និយាយដោយ​មិនបញ្ចេញឈ្មោះថា ខ្ញុំមានការតក់ស្លុតនិងសោកសៅយ៉ាង​ខ្លាំងនៅពេលឧបទ្ទវហេតុនេះ​បានយកជីវិតរបស់បងប្រុសខ្ញុំ។ សាក្សីផ្សេងទៀតគឺលោក K Sunther អាយុ៤២ ឆ្នាំដែលធ្វើការនៅរោង​ចក្រគ្រឿងសង្ហារឹមដែលមានទីតាំងនៅជិត​នោះបាននិយាយថាអគ្គីភ័យនេះបានឆ​ក់​យកជីវិតមិត្តភក្តិរួមការងារជាមួយគាត់ចំនួន២នាក់មន្ថែមទៀតដែលបានស្លាប់ក្នុងហេតុការណ៍អគ្គីភ័យនេះ៕

អត្តបទបកប្រែនិងកែសម្រួលដោយ: ផានិត

ប្រភពពី CNA