ឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆេះហាង ម៉ាស្ទ័រស៊ុគីស៊ុប​ ផ្អើលបុគ្គលិករត់ចេញព្រៀត
-

ភ្នំពេញ​ ៖​ មានករណីទុស្សេឆ្លងចរន្តអគ្គិសនីនៅក្នុងហាង ម៉ាស្ទ័រស៊ុគីស៊ុប​ មួយកន្លែងជាប់ផ្លូវម៉ៅសេទុងកែងនិងផ្លូវលេខ៩៥ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន​ កាលពីវេលាម៉ោង១០ និង៤០នាទីយប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ បណ្ដាលឲ្យរងការខូចខាតរបស់របរតិចតួច តែបង្កឲ្យមានការភ្ញាក់ផ្អើលដល់បុគ្គលិក និងរថយន្តពន្លត់អគ្គីភ័យចេញមកអន្តរាគមន៍ភ្លាមៗ ។

យោងតាមប្រភពព័ត៌មាន បុគ្គលិកនៅក្នុងហាង ម៉ាស្ទ័រស៊ុគីស៊ុប​បានប្រាប់ថា នៅពេលកើតហេតុគេឃើញមានផ្សែងហុយនៅក្នុងហាងក៏ចូលទៅមើលក៏មានភ្លើងឆេះនៅក្នុងបន្ទប់ រួចក៏មានការឆឡោនិងនាំគ្នារត់ចេញក្រៅ ហើយបានទាក់ទងទៅខាងរថយន្តពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ​ ហើយក៏បានរលត់ទៅវិញជាស្ថាពរ ។ ក្នុងករណីនេះរថយន្តពន្លត់អគ្គិភ័យបានចុះមកអន្តរាគមន៍ចំនួន២គ្រឿង ប្រើអស់២គ្រឿងក៏អាចគ្រប់គ្រងសាន្ថភាពបាន ហើយសមត្ថកិច្ចបានប្រាប់ថា ដោយសារឆ្លងចរន្ដអគ្គីសនីទុសេ្សខ្សែភ្លើងបណ្ដាលឲ្យឆាបេះរងការខូចខាតទ្រព្យសម្បត្តិនៅក្នុងហាងនេះ គឺមិនបណ្ដាលឲ្យមនុស្សរងរបួស និងរងការខូចខាតសម្ភារៈតិចតួចប៉ុណ្ណោះ ដោយរាលដាលឲ្យឆេះកាន់តែខ្លាំងនោះទេ ៕

ដោយៈ ភារ៉ា