ប្រទេសចិន: កសិករធ្វើស្រែចំការជនជាតិចិនដែលបាត់បង់ជើងទាំងពីរបានទទួលបន្ទុកយ៉ាងធ្ងន់ចំពោះបញ្ហាគ្រួសារ គឺគាត់បានរ៉ាប់រងទាំងការងារលំបាកនឿយហត់ ប្រើកម្លាំងច្រើនដែលកិច្ចការជាច្រើនប្រភេទដូចជាកាប់ គាស់ រាស់ភ្ជួរ ច្រូតកាត់ ដកស្ទូងជាដើម និងត្រូវការពេលវេលាច្រើនសម្រាប់មើលថែទាំដំណាំងទាំងនោះ។ បុរសកសិករជនចិននេះមានឈ្មោះ Li Jiewen បានពិការជើងតាំងពីកុមារភាពដោយសារជំងឺខួរឆ្អឹងត្រង់ជើងទាំង២ ប៉ុន្តែគាត់បានតស៊ូជម្នះ មិនបណ្ដោយខ្លួនឲ្យក្លាយជាមនុស្សលើកដៃដើ ដើរសុំទានគេឡើយ។ នៅពេលដែលក្មេងនេះកើតមកឪពុកម្តាយគាត់សប្បាយចិត្តណាស់ពេលដែលគ្រួសារគាត់បានសមាជិកថ្មី តែជាអកុសលក្រោយពីលោកគ្រូពេទ្យបានទទួលការពិនិត្យមកឃើញថាក្មេងនេះកើតជំងឺខួរឆ្អឹងត្រង់ជើងទាំង២របស់គាត់ហើយធ្វើអោយគាត់ពិការជើងតាំងពីនៅកុមារភាព ហើយជាហេតុដែលគាត់មិនអាចក្រោកឈរដើរដូចក្មេងដទៃទៀតបាន។ ប៉ុន្តែយ៉ាងណា ពេលដែរលោកលី ដឹងក្ដី គាត់បាននិយាយដោយភាពម៉ឺងម៉ាត់ថា “ខ្ញុំមិនដែលមានអារម្មណ៍តូចចិត្តក្នុងជីវិតដែលគ្មានជើងដូចគេនោះទេ គាត់បានជំរុញនូវការលើកទឹកចិត្តខ្លួនឯងដើម្បីបន្តរស់ក្នុងជីវភាពដ៍លំបាកនិងតស៊ួគ្រប់បែបយ៉ាង។

លោក Li Jiewen បានបន្តទៀតថាទោះជាលោកពិការជើងទាំង២ដែលដែលមិិនអាចដើរបានដូចគេមែន ប៉ុន្តែគាត់ក៍បានបញ្ចប់ការសិក្សាត្រឹមថ្នាក់បឋមសិក្សាដែល គាត់មិនអាចបន្តទៅរៀនថ្នាក់អនុវិទ្យាល័យបានទេ ព្រោះសាលារៀនឆ្ងាយពីផ្ទះហើយគាត់ក៍ពុំមានលិទ្ធភាពគ្រប់គ្រាន់ដើម្បីបន្តរៀននៅអនុវិទ្យាល័យ ដូច្នេះក៏សម្រេចបោះបង់ចោលការសិក្សាទាំងបង្ខំតែម្ដង។ នៅឆ្នាំ ១៩៩១ ជំងឺខួរឆ្អឹងជើងទាំងពីររបស់គាត់កាន់តែធ្ងន់ធ្ងរហើយគ្រួសាររបស់គាត់បានសម្រេចកាត់ផ្ដាច់ជើងទាំង២នេះចោល ដើម្បីការពារមេរោគកុំឲ្យឆ្លងរីករាលដាលចូលទៅកាន់អវយវៈផ្សេងទៀតនៃរាងកាយ។ ក្រោយពេលកាត់ គាត់ត្រូវពឹងផ្អែកទាំងស្រុងលើកូនជើងម៉ា ដើម្បីជួយឲ្យគាត់ផ្លាស់ទីបាន ហើយក្រោយការវះកាត់រួច គាត់បានធ្វើឈើច្រត់មួយគូទៀតដើម្បីឲ្យគាត់ដើរកាន់តែលឿននិងធ្វើសកម្មភាពការងារជាច្រើនផ្សេងៗទៀត។

ក្រោយពីបានធ្វើការវះកាត់រួចជាងបីឆ្នាំ លោក Li Jiewen ក៍បានរៀបការជាមួយនារីម្នាក់នៅជិតភូមិដែលមានអាយុ ២៦ឆ្នាំ។ ចាប់តាំងពីរៀបការរួចមកគាត់ត្រូវមានទំនួលខុសត្រូវនិងរ៉ាប់រងការងារធ្វើស្រែចំការ កាប់គាស់ស្ទូងដក់ធ្វើម្ហូបអាហារនិងការងារមួយចំនួនទៀត។

នៅពេលដល់រដូវធ្វើស្រែដូចជាដកស្ទូងជាដើម លោក Li Jiewen តែងតែយកពោះវៀនកង់ឡានសប់ខ្យល់ឲ្យពេញដាក់ក្ដារបន្ទះរួចជិះពីលើក្ដារធ្វើដូចនេះអាចដកស្ទូង និងផ្លាស់ទីបណ្ដែតខ្លួនទៅក្រោយបានយ៉ាងងាយស្រួលដោយមិនបាច់ពឹងគេឲ្យជួយ។ ក្រៅពីដកស្ទូងឬច្រូតកាត់ស្រូវរួចហើយ គាត់បានចិញ្ចឹមត្រីក្នុងស្រះ និងចិញ្ចឹមមាន់ ទា ហើយមានការងារបន្ទាប់បន្សំជាច្រើនផ្សេងទៀតដោយគាត់មិនឲ្យទំនេរដៃឡើយ។ មុខរបរទាំងនេះហើយ បានជួយឲ្យគាត់អាចសន្សំប្រាក់មួូយចំនួនទៀតរហូតដល់គាត់មានដើមទុនបើកហាងលក់ដូរ និងជួសជុលគ្រឿងដែក និងអេឡិចត្រូនិកផ្ទាល់ខ្លួនថែមទៀតផង។

លោក Li Jiewen ខិតខំប្រឹងប្រែងតស៊ួធ្វើការរហូតដល់ធ្វើឲ្យគ្រួសាររបស់លោកលី មានជីវភាពប្រសើរឡើងរហូតមកដល់ពេលនេះ។ គាត់មិនមានអវយវៈគ្រប់គ្រាន់ដូចគេ ក៍គាត់អាចធ្វើកិច្ចការបានជាច្រើនដែលអ្នកភូមិភាគច្រើនមិនអាចធ្វើបានដូចជា ជួសជុលគ្រឿងអេឡិចត្រូនិក កាត់ដែកនិងផ្សារដែក។

សរុបសេចក្តីមក មនុស្សឲ្យតែមានការលះបង់ និងការតស៊ូអំណត់អត់ធន់គ្រប់យ៉ាង ហើយខិតខំប្រឹងប្រែងធ្វើការងារអស់ពីសមត្តភាព ជម្នះការលំបាកមិនត្រូវឆាប់ចុះចាញ់ពេកទេនូវភាពលំបាក ភាពមើលងាយពីអ្នកដទៃ និងរងការរិះគន់ពីអ្នកដទៃបានពិតជាធ្វើឲ្យយើងកាន់តែរឹងមាំជាងមុន និងជោគជ័យក្នុងជីវិតរស់នៅ៕

អត្តបទបកប្រែនិងកែសម្រួលដោយ ផានិត
ប្រភពពី: dap-news