សំណាងល្អ​មិនធ្លាក់ត្រូវមនុស្ស... កញ្ចក់បង្អួចមួយផ្ទាំង របស់សណ្ឋានគារ ឡឺ ម៉ុង ធ្លាក់ចុះពីជាន់ទី១១ មកដីបែកខ្ចាយ ផ្អើលអ្នកដំណើរ
-

សំណាងល្អ​មិនធ្លាក់ត្រូវមនុស្ស កញ្ចក់បង្អួចដែលមានកំរាស់ក្រាស់មួយផ្ទាំងធំ បានរបូតធ្លាក់ពីលើអាគារជាន់ទី១១ រហូតធ្លាក់មកដល់ដី ហើយបានខ្ទាតបំណែចទៅចំរថយន្តមួយគ្រឿង បណ្តាលអោយរងការខូចខាត តែសំណាងល្អមិនមានមនុស្សណាម្នាក់រងរបួសក្នុងហេតុការណ៍នេះទេ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១:៣០នាទីព្រឹក​ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ១៤៣ កែងផ្លូវ៣០៤ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះត្រួតពិនិត្យជាក់ស្តែង ដោយពុំមាននរណារងរបួសសមត្ថកិច្ច បានណែនាំអោយអ្នកគ្រប់គ្រង់សណ្ឋានគារ ឡឺ ម៉ុង នេះបង្កើនអោយមានការប្រុងប្រយ័ត្ន ជៀសវាងកើតមានគ្រោះថ្នាក់ជាយថាហេតុ រីឯរថយន្តដែលរងការខូចខាត ត្រូវបានម្ចាស់រថយន្តយកទៅជុសជួលដោយខ្លួនឯង ៕