ដល់ម៉ោងគាត់ទៀត... កម្លាំង​នគរបាល​ប៉ុស្តិ៍​អម​លាំង ឃាត់ខ្លួនជនជាតិម្នាក់ ក្នុងចំណោម៣នាក់ បន្ទាប់ពីធ្វើសម្មភាព កាត់ចំរឹង​បង្អួច​ បំណង​លួច​យកទូរដែក
-

កំពង់ស្ពឺៈ កាលពី​វេលា​ម៉ោង​២​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៨​នេះ ស្ថិតនៅ​ក្នុង​បន្ទប់​ការិយាល័យ​របស់​ក្រុមហ៊ុន​ ភ្នំពេញ​ ស៊ូ​ហ្គើ​រ (PPS) ស្ថិត​ក្នុងភូមិ​អូរ​អង្គុំ ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ។ កម្លាំង​នគរបាល​ប៉ុស្តិ៍​អម​លាំង និង​កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​ស្រុក សហការ​គ្នា​ជាមួយ​កម្លាំង​សន្តិសុខ​របស់​ក្រុមហ៊ុន​ឯកជន បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ ជា​ជន​ចិន ដែល​ធ្វើ​សកម្មភាព​កាត់​ចម្រឹង​ដែក​បង្អួច ក្នុង​គោលបំណង​ចូល​លួច​យក​ទូដែក ខណៈ​បក្ខពួក​២​នាក់​ទៀត​រត់គេច​ខ្លួន​បាត់។ 

ប្រភព​ពី​សមត្ថកិច្ច​​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​ជន​ចិន​ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ខាងលើ​នេះ​ មានឈ្មោះ ហ្វា​ង ជី​ង​ភីង ភេទ​ប្រុស​អាយុ​៥០​ឆ្នាំ ស្នាក់​នៅ​ក្រុងភ្នំពេញ។ ចំណែកឯ​ក្រុម​ជនសង្ស័យ​២​នាក់​ទៀត​ បាន​រត់គេច​ខ្លួន​បាត់។ ករណី​នេះ​សមត្ថកិច្ច ជំនាញ​កំពុង​សាវ​ជ្រាវ​បន្ត ៕