ពិធីបើកសម្ភោធ “ទីក្រុងហេងហេង” យ៉ាងអធិកអធម នៅគម្រោងពហុពាណិជ្ជកម្មរួមដំបូងបង្អស់នៅកម្ពុជា ជាទីក្រុងរណបថ្មី នៅលើទឹកដីក្រុងបាវិត
សីហា
-

ស្វាយរៀង៖ ទីក្រុង ហេង ហេង គឺជាគម្រោងរបស់ក្រុមហ៊ុន Heng He Investment and Development Group (Cambodia) Co.,LTD នៅក្រុងបាវិតដែលបង្កើតនៅតំបន់ពហុពាណិជ្ជកម្មនៃទីក្រុងសម័យថ្មី។បច្ចុប្បន្នគឺជាគម្រោងអចលនទ្រព្យ មានលក់ដីអចិន្រ្តៃយ៍តែមួយប៉ុណ្ណោះនៅក្រុងបាវិត។ ពិធីបើកសម្ពោធលើកនេះពោរពេញដោយភាពជោគជ័យសម្គាល់ឲ្យ ហេងហេងគ្រុបបើកសម្ពោធអធិកអធម្មនៅគម្រោងពហុពាណិជ្ជកម្មរួមដំបូងបង្អស់នៅកម្ពុជា បើកជាផ្លូវការលំនាំថ្មីសម្រាប់ការអភិវឌ្ឍន៍នាពេលអនាគតនៅក្រុងបាវិត។

ពិធីបើកសម្ភោធ «ទីក្រុងហេងហេង» ជាទីក្រុងរណបថ្មី នៅលើទឹកដីក្រុងបាវិត

ពិធីបើកសម្ភោធ «ទីក្រុងហេងហេង» ជាទីក្រុងរណបថ្មី នៅលើទឹកដីក្រុងបាវិត

ភ្ញៀវកិត្តិយសថតរួមគ្នាទុកជាអនុស្សាវរីយ៍

ពិធីបើកសម្ភោធ «ទីក្រុងហេងហេង» ជាទីក្រុងរណបថ្មី នៅលើទឹកដីក្រុងបាវិត


នាយកក្រុមហ៊ុន Heng He Investment and Development Group (Cambodia) Co.,LTD លោក Su Liang Sheng បានមានប្រសាសន៍យ៉ាងកក់ក្តៅថា Heng He Group ឆ្លើយតបយ៉ាងសកម្មតាមនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់រដ្ឋាភិបាលចិន ដើម្បីធ្វើឲ្យវិស័យសំណង់របស់ប្រទេសកម្ពុជាកាន់តែមានភាពសម្បូរបែប។ ទន្ទឹមនឹងនេះលោក Sin Laing Sheng សម្តែងនៅការជូនពរនិងថ្លែងអំណរគុណដោយស្មោះចំពោះដៃគូគ្រប់ទិសទីដែលបានជួយលើកស្ទួយនិងគាំទ្រដល់ Heng He Group រយៈពេលកន្លងមក។

សុន្ទរកថារបស់លោកនាយក Su Liang Sheng

ពិធីបើសម្ភោធនេះក៏បានអញ្ជើញចូលរួមពីសំណាក់លោកឧកញ៉ា Huang Hua ប្រធានហួរលានគ្រុប និង លោក សេង សិលា អភិបាលក្រុងបាវិត រូមទាំងឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក កោសា ទីព្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ចូលរួមថ្លែងសន្ទរកថាផងដែរ។ លោក សេង សិលាបានថ្លែងថា មិត្តភាពកម្ពុជា ចិន មានភាពស្និទ្ធស្នាលជាយូរលង់ណាស់មកហើយ មិនថាតែសេដ្ឋកិច្ចសំណង់ ឬការអភិវឌ្ឍន៍ទីក្រុង សមិទ្ធិផលនានា។ Heng He Group ស្ថិតនៅក្រុងបាវិត និងផ្តល់ឲ្យអ្នកនៅក្នុងស្រុកនៅកន្លែងធ្វើការនិងមុខងារជាច្រើន និងទីផ្សារអចលនទ្រព្យនៅក្រុងបាវិត រីកចម្រើនថែមមួយកម្រឹតទៀត។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក កោសា វាយតំលៃខ្ពស់និងប្រាកដចំពោះកម្មវិធីនេះថា “Heng He Group”គឺជាសហគ្រាសមានជាយុទ្ធសាស្រ្តរយៈពេលវែង អភិវឌ្ឍន៍បង្កើតស្តង់ដាថ្មី របស់ក្រុងបាវិត គឺជាដៃគូល្អរបស់ប្រជាជនកម្ពុជា និងជាស្ថាបនិកសម័យថ្មី។

សុន្ទរកថារបស់លោក សេង សិលា អភិបាលក្រុងបាវិត

ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក កោសា

“ទីក្រុង ហេង ហេង” កម្មវិធីចុះហត្ថលេខា ចាប់ផ្តើមជាផ្លូវការនៅម៉ោង ១២ ថ្ងៃត្រង់។ តំណាងភ្ញៀវកិត្តិយសទិញផ្ទះ អញ្ជើញមកជាបន្តបន្ទាប់ដោយមានការណែនាំពីខាងបុគ្គលិក និងចុះហត្ថលេខាផ្លាស់ប្តូរជាមួយនិងលោកអគ្គនាយកទីក្រុង ហេង ហេង លោក Zhang hua Ming និងថតរូបទុកជាអនុស្សាវរីយ៍។ បន្ទាប់មកជាការបើកស្រាសាំប៉ាញជូនពរដល់កម្មវិធី កាន់តែមានភាពគគ្រឹកគគ្រេងថែមទៀត។ ព្រឹត្តការណ៍អំពីការសួរនាំអំពីគម្រោងនៅខាងក្រៅរបស់ប្រជាជនកាន់តែច្រើនកុះករ នេះសម្តែងឲ្យឃើញពីការអភិវឌ្ឍន៍នាពេលអនាគតរបស់ទីក្រុងបាវិត និងពោរពេញទៅដោយទំនុកចិត្តលើគុណភាពរបស់ទីក្រុង ហេង ហេង។

ពិធីចុះហត្ថលេខាបញ្ចប់ដោយជោគជ័យ

ប្រជុំដោយក្រុមតារាល្បីៗ និងរីករាយជាមួយចម្រៀងពិរោះៗ

របាំជូនពរ

នៅវេលាម៉ោង១០: ៥០ នាទី ក្នុងបទចម្រៀងបើកឆាកក្រុងបាវិតប្រទេសកម្ពុជាស្វាគមន៍ព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំ ២០១៨ ការបើកសម្ភោធទីក្រុង ហេង ហេង ។

មានអមទៅដោយរបាំជូនពរ តាមប្រពៃណីរបស់ប្រទេសកម្ពុជានិងការសម្តែងម៉ុងសាយប្រចាំប្រទេសចិនដ៏អស្ចារ្យ។ ពិធីបើកសម្ភោធជាផ្លូវការភ្ញៀវកិត្តិយសអង្គុយទស្សនាការសម្តែងម៉ុងសាយ និងចូលរួមពីតារាសម្តែង ពេជ្រ សូលីកា ,រុន រីយ៉ា និងក្រុម 4 nix នាំមកនៅការសម្តែងដ៏អស្ចារ្យ សម្លេងដ៏ពិរោះ និងក្បាច់រាំទាក់ទាញ ទទួលបានការទះដៃអបអរសាទរពីសំណាក់ភ្ញៀវកិត្តិយស។

សម្តែងដោយកញ្ញា ពេជ្រ សូលីកា តារាចម្រៀងល្បី

សម្តែងដោយកញ្ញា រុន រីយ៉ា តារាចម្រៀងវ័យក្មេង

បង្កើតភាពប្រណិត និងអស្ចារ្យ

ទីក្រុង ហេង ហេង ផ្តល់នៅគម្រោង អចលនទ្រព្យអចិន្រ្តៃយ៏ ប្រើប្រាស់ផលិតផលតែមួយនឹងទីផ្សារនៅក្រុងបាវិត ដែលបង់ថ្លៃឈ្នួលមិនដល់៣ឆ្នាំ អាចទទួលបានកម្មសិទ្ធអចលនទ្រព្យអចិន្រ្តៃយ៏របស់ទីក្រុង ហេង ហេង។ កាន់តែមានជម្រើសជាម្ចាស់គម្រោងដ៏វៃឆ្លាត។ទទួលជួលត្រលប់វិញ ៥ឆ្នាំ ដោយមួយឆ្នាំអាចចំណេញដល់ទៅ២០%។ Heng He Group សន្យាដោយស្មោះត្រង់ចំពោះការមិនពេញចិត្ត ទៅលើគម្រោងណាមួយក្នុងរយៈពេលពីរឆ្នាំនឹងទទួលទិញក្នុងតំលៃដើមវិញ។ បំបាត់នូវការព្រួយបារម្ភរបស់អ្នកយ៉ាងពិតប្រាកដជួយដល់អ្នកមានទំនុកចិត្តអាចធ្វើជាថៅកែបានយ៉ាងងាយស្រួល។

ទីក្រុងហេងហេង មានគុណភាពសំណង់ល្អប្រពៃ សមស្របទៅតាមផែនការធ្វើអាជីវកម្ម គម្រោងដ៏ឈ្លាសវៃទទួលបាននូវការស្វែងរកពីសំណាក់អតិថិជនជាច្រើន។ នៅថ្ងៃដែលបើកសម្ពោធមានការលក់ចេញបានដ៏ច្រើនសន្ធឹកសន្ធាប់ ទាំងនេះអាចបញ្ជាក់បានពីរូបភាពនៃផលិតផលដែលល្អរបស់ទីក្រុងហេងហេង។ ការជឿជាក់របស់ទីក្រុងហេងហេងគឺសំដីរបស់អ្នកទិញទើបអាចបញ្ជាក់ពីគុណភាពដែលល្អបាន។ ឆ្លងផុតឆ្នាំ2018ទៅ Heng He Group នឹងបន្តប្រកាន់ភ្ជាប់នូវគោលការណ៍ “រក្សាផលិតផលឱ្យឋិតថេរ រួមចិត្តរួមកម្លាំង” ក្រោមយុទ្ធសាស្រ្តដឹកនាំរបស់អគ្គនាយកក្រុមហ៊ុន ឈរជើងនៅប្រទេសកម្ពុជា ទៅតាមទស្សនៈវិស័យ និងស្តង់ដាអន្តរជាតិ អភិវឌ្ឍន៍ការច្នៃប្រឌិត។ បន្តការពង្រីកនៅក្នុងប្រទេសកម្ពុជា និងវិនិយោគនៅតំបន់អាស៊ីអាគ្នេយ៍។