កូនខ្មែរពិតជាធ្វើបាន ជួយស៊ែរបន្តផង! ចំការដូងក្រអូបរហូតទៅដល់ ៥០០០ ហិចតា និងមានវត្តមាននៅលើទឹកដីខេត្តពោធិសាត់ និងខេត្តសៀមរាប...
សីហា
- 21827

កាលពីថ្មីៗនេះ យោងតាមប្រភពពីមហាជនបានឲ្យដឹងថា កូនខ្មែរពិតជាធ្វើបានមែន ដោយសារតែ កម្ពុជានឹងមានចំការដូងក្រអូបរហូតដល់ទៅ ៥០០០ ហិចតា ចាប់ពីរយៈពេល ១២ខែ ចាប់ពីខែ កញ្ញា ឆ្នាំ២០១៨ ដល់ឆ្នាំ ២០១៩ ។ នេះជាអ្វីដែល ប្រទេសកម្ពុជាកំពុងតែចង់បាន ព្រោះធ្លាប់ជាប្រទេសដែល ទិញពីអ្នកជិតខាង យកមកញាំ ក្លាយជាប្រទេសដែលនាំចេញទៅកាន់ប្រទេសនានា ពីប្រទេសដែលគេស្គាល់ថាជាវាលពិឃាត ក្លាយជាប្រទេសដែលគេស្គាល់ថាជាប្រទេសដែលសំបូរស្នាមញញឹម។

រមណីយដ្ឋានចំការដូងក្រអូប មានទីតាំងស្ថិតនៅលើទឹកដី ខេត្តពោធិសាត់ និងសៀមរាប នឹងត្រូវបានអភិវឌ្ឍទៅជារមនីយដ្ឋាន ឈ្មោះថា ឋានព្រះឥន្ទ ដែលមានចំនួនរហូតទៅដល់ ៥០០០ហិតា កំពុងដំណើរការដាំ ៣ឆ្នាំខាងមុខ និងទទួលបានកសិផលផ្លែដូង និងច្នៃទៅជាដូងដែលមានក្រវិលគាស់ដោយមិនបាច់ចាំយកកាំបិតកាប់ ផឹកទឹកអស់ គាស់សាច់ហូបបានភ្លាមៗ។

ជាក់ស្តែងនៅលើទឹកដីខេត្តពោធិសាត់ គឺជាទឹកដីដែលមានសក្តានុពល មានផ្លូវដែងឆ្លងកាត់ ១២គីឡូពីរមណីយដ្ឋាន និងព័ទ្ធទៅដោយភ្នំ ជាប់ព្រុំប្រទល់ ៣ខេត្ត កំពង់ឆ្នាំ កំពង់ស្ពឺ និងពោធសាត់ ជាប់ប្រជុំភ្នំឪរ៉ាល់ និងទឹកធ្លាក់ច្រកល្អៀង។

ក្នុងនោះដែរ គេបានអភិវឌ្ឍន៍រមណីយដ្ឋានចម្កាដូងក្រអូប លើទឹកដីចំនួន ១៥០០ហិតា មានផ្ទះលំហែកាយ សួនសត្វក្ងោក សួនផ្កា កន្លែងបោះតង់ ភោជនីយដ្ឋាន លើវាលស្រែ កសិដ្ឋានចិញ្ចឹមឃ្មុំ ផ្សារកសិផល ជាច្រើនទៀត ។

គួរបញ្ជាក់ផងដែរថា ទីតាំងនៅសៀមរាប ស្ថិតនៅភូមិ សាលា ឃុំ ស្នែងស្ពាន ស្រុកស្រីស្នំ ៩០គិឡូពីទីរួមខេត្ត ពោធិសាត ស្ថិតនៅភូមិក្បាលទាហ៊ាន ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិសាត់។


សរុបសេចក្តីមក សូមបងប្អូន កូនខ្មែរទាំងអស់គ្នា ជួយគាំទ្រ និងលើកទឹកចិត្ត ដល់ពួកគាត់ផង កុំភ្លេចជួយស៊ែរម្នាក់មួយផង សូមអរគុណ។


Loading...