ឥទ្ធិពលថ្នាំញៀន... បុរសម្នាក់ថ្នាំញៀនចូលខ្លួន ទប់លែងឈ្នះទាញកន្រ្ដៃកាត់ដែក វាយកំម្ទេចសាលារៀនឥស្លាម បែកកញ្ជក់អស់៤ផ្ទាំង
-

កណ្តាលៈ កាលពីវេលាម៉ោង១ៈ៣០នាទីរសៀល ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចព្រះវិហាឥស្លាម ភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។ មានហេតុការណ៏ភ្ញាក់ផ្អើលមួយ ដោយបុរសម្នាក់ មានឈ្មោះ សុខ វិចិត្រ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ កម្មករសំណង់ រស់នៅភូមិ-ឃុំកើតហេតុ។ សង្ស័យបែកថ្នាំ បានយកកន្រ្ដៃកាត់ដែក ទៅវាយកំម្ទេចសាលារៀន ដែលមានអ្នកគ្រប់គ្រង់ឈ្មោះ ម៉ើ ម៉ាត់លី ភេទប្រុស អាយុ៦៨ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិ-ឃុំកើតហេតុ មុខរបរអនុប្រធានសាសនា (ហាកឹម) និងជាគ្រូបង្រៀនសាសនាឥស្លាម។

មុនពេលកើតហេតុ កន្លងមកជនសង្ស័យ ធ្លាប់មានអំពើហិង្សាក្នុងគ្រួសារ និងប្រើប្រាស់គ្រឿងញៀន។ លុះនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១ៈ៣០នាទីរសៀល ជនសង្ស័យបានធ្វើសកម្មភាពយកកន្ត្រៃកាត់ដែក មកវាយកង់សិស្សសាលា ដែលទុកនៅក្បែរថ្នាក់រៀន។ បន្ទាប់មកជនសង្ស័យ បានយកកន្ត្រៃមកវាយបង្អួចកញ្ចក់ព្រះវិហារឥស្លាម បណ្ដាលឲ្យបែកខូចខាតខ្ទេចខ្ទី៣បង្អួច (៤ផ្ទាំង) ពេលនោះក៏មានការផ្អើលឆោឡោដល់ប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋបាននាំគ្នាចាប់ជនសង្ស័យចងទុកនៅនិងដងទង់ជាតិ រួមទាំងវត្ថុតាងផង។ នៅវេលាម៉ោង១ៈ៤០នាទី ក្រោយពីទទួលដំណឹងរួច សមត្ថកិច្ចប៉ុស្ដិ៍បានទៅដល់កន្លែងកើតហេតុ ហើយបាននាំជនសង្ស័យនិងវត្ថុតាងមកប៉ុស្តិ៍ធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយកញ្ចក់បង្អួចព្រះវិហារ បណ្ដាលឲ្យបែក៣វង់ (៤ផ្ទាំង) ពិតប្រាកដមែន ៕