ដាស់តឿនក្រើនរំលឹក ច្រើនដងហើយ ចំពោះកូនតូច នៅតែមិនស្ដាប់! ម្តាយរវល់តែចុចលេងទូរស័ព្ទបណ្តោយកូនប្រុសអាយុ៨ខែ ដែលកំពុងលេងនៅក្នុងរទេះ រត់ចូលទៅលើផ្លូវថ្នល់ត្រូវឡានកង់១០កិនស្លាប់ភ្លាមៗ
-

លទ្ធផលវ៉ក់លេងទូរស័ព្ទ ភ្លេចមើលកូនបណ្តាលឲ្យឡានកិនស្លាប់ យ៉ាងអាណោចអាធ័ម??? ម្តាយរវល់តែចុចលេងទូរស័ព្ទបណ្តោយកូនប្រុសអាយុ៨ខែ ដែលកំពុងលេងនៅក្នុងរទេះ រត់ចូលទៅលើផ្លូវថ្នល់ត្រូវឡានកង់១០កិនស្លាប់ភ្លាមៗ ហេតុការណ៍នេះ ទុកដូចជាការដាស់តឿនក្រើនរំលឹកទៅដល់ឪពុកម្តាយ អាណាព្យាបាល និងអ្នកដែលមើលថែក្មេងតូចៗគ្រប់រូប សូមបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់ ការពារប្រសើរជាជាងព្យាបាល។

ហេតុការណ៍ខាងលើនេះ បានកើតឡើងស្ថិតនៅផ្លូវលំ សុខសាវ៉ាត់៨៤ ក្រុមទី៨ ឃុំខ្លងបាងប៉ាគុត ស្រុកផ្រាក់សមុទ្រចេឌី ខេត្តសមុទ្រប្រាកាន ប្រទេសថៃ ប្រភព fb/ข่าวช่อง8 ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ ៕