សូមបងប្អូន ប្រុងប្រយ័ត្នផង! សូម្បីតែខ្ញុំជនពិការ ក៏វាមកបោកដែរ វាបង្កើតអាខោនជាច្រើនដើរបោកប្រាស់គេ ហើយវានិយាយ "ខ្មែរដូចគ្នា" វាមិនថោកទាបទេ រឿងឥវ៉ាន់ផ្ញើទៅ.... (មានវីដេអូ)
វាសនា
- 3968

ហ្វេសបុកៈ កាលពីថ្មីនេះ មានគណនីហ្វេសបុក របស់បងស្រីម្នាក់ មានឈ្មោះ Sath Sreypoch បានចែករំលែកបទពិសោធន៍ក្នុងជីវិតមួយ ចែកជូនទៅបងប្អូន ត្រូវចំណាំមុខស្រីម្នាក់នេះ ឲ្យបានច្បាស់ នាងដើរតែបោកប្រាស់គេទេ ដោយក្នុងនោះ បងស្រីបានរៀបរាបថា "ខ្ញុំដឹងថាលុយនឹងមិនអាចបានមកខ្ញុំទេ តែខ្ញុំចង់ឲ្យបងប្អូនស្គាល់មុខមាត់ចែដែរវាចា ថា “ ខ្មែរ ដូចគ្នា “ បានស្គាល់ វានេះហើយបងប្អូនដែរបានបោកកម្លាំងញើសឈាមខ្ញុំ មុនដំបូងខ្ញុំទុកឱកាសឲ្យគិតថាវានឹងផ្ញើរលុយឲ្យខ្ញុំ វាថាចាំម៉ោងនេះ ម៉ោងនេាះឥតល្ហែ តាំងពីព្រឹកដល់លូវ ហើយវាថែមទាំងប្លុក ហ្វេសបុកខ្ញុំចោលទៀត 😪 មីថោក មីអត់ខួរ ងែងក៏ជាអ្នកលក់អនឡាញដែរ សូមឲ្យងែងចម្រុងចម្រើន ឲ្យគេបោកងែងដូចងែងបោកអញ មីនរក មីតៃហោង ងែងបោក កម្លាំងញើសឈាមអញ 

អញគិតថាងែងមនុស្សបានអញលក់ឲ្យងែងមីបេផ្លោង 🔥 ខ្ញុំហត់ណាស់ដឹងទេ ទម្រាំរកលុយបានមក 1មុឺន 2មុឺន ទុកយកមករៀន ហើយអ្នកឯងមកបោកខ្ញុំស្រួលៗម្ល៉េះ 😪 បើឳពុកម្តាយ ប្តី អ្នកឯងឃើញហើយជួយប្រៀនប្រដៅកូន ប្រពន្ធ ដ៏សែនល្អម្នាក់នេះផង កុំដើរបោកគេទៀត កម្មពារមានពិតណានាង មិនចាំជាតិក្រោយទេមីល្លុះ សូមឲ្យងែងប្រើរបស់អញហើយប្រើកុំឲ្យត្រូវដូចអ្នកផ្សេង ឲ្យមុខងែងរលេះរលួយ ព្រេាះងែងបោកអញ របស់ដែរបោកគេច្រើនតែវិនាសៗៗ ក្តៅក្រហាយ រកសុីអីឲ្យវាអាលាយ 🙏 អ្នកនៅបាត់ដំបង ស៊ែរឲស្រីថ្លៃថ្នូរនេះឃើញផង ថោកប្រចាំឆមាស2 នេះហើយ ព្រឹកមិញវាទៅយករបស់នៅកាពីតូល បាត់ដំបង ។ ហើយបើសាច់សារលោហិតនាងឯងឃើញហើយ ជួយនែនាំផង បោកមនុស្សពិការបាបធ្ងន់ណាស់មីនរក ឈឺអត់បើឃើញអញជេរចឹង ប្រហែលមិនឈឺទេមើលទៅ 🔥🔥🔥 " 

មិនត្រឹមប៉ុណ្ណឹង បងស្រីបានបន្ថែមទៀតថា "អាខោនវាច្រើនណាស់ ប្រយ័ត្នប្រយែងផងបងប្អូន ប្រយ័ត្នជួបរឿងដូចខ្ញុំ វាហ៊ានបោកខ្ញុំ រឿងអីវាខ្លាចនឹងបោកបងប្អូន មីតៃហោងនេះសាហាវណាស់ ចំណាំមុខវាទុកទៅមិនខាតទេបងប្អូន រហ័សនាម “ ស្រីស្អាតមុខដូចគេដាំមីន “ 😏🔥" ៕