សមត្ថកិច្ចចម្រុះ បានចុះទៅបង្ក្រាបសិប្បកម្មផលិតបារីម៉ាក Ligun មួយកន្លែង ក្នុងខណ្ឌពោធិ៍សែនជ័យ ដែលមានថៅកែ ជនជាតិចិន ផលិតបារី​ចេញពី​កម្ទេច​ឈើ ដើម​ប្រេងខ្យល់​
វាសនា
- 1097

ភ្នំពេញៈ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញនេះ សមត្ថកិច្ចចម្រុះ បានចុះទៅបង្ក្រាបសិប្បកម្មផលិតបារីម៉ាក Ligun មួយកន្លែង ក្រោមការដឹកនាំដោយគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ព្រាប ម៉ាណែល អភិបាលរងខណ្ឌពោធិ៍សែនជ័យ រួមមានកម្លាំងនគរបាល កងរាជអាវុធហត្ថ កម្លាំងសន្តិសុខសាលាខណ្ឌ មន្រ្តីបរិស្ថាន អាជ្ញាធរសង្កាត់កំបូល រួមនិងមន្រ្តីពាក់ព័ន្ធផ្សេងទៀត ចុះទៅពិនិត្យជាក់ស្តែង។  ដែលមាន​ម្ចាស់ជាជនជាតិចិន មានឈ្មោះ លាង តុងឡេង ភេទប្រុស អាយុ៣៥ឆ្នាំ បើកផលិតធាតុ ផ្សំចេញពីកម្ទេចឈើ ដើមប្រេងខ្យល់ មានទីតាំងស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិទួលស្រម៉ សង្កាត់កំបូល ខណ្ឌកំបូល (ថ្មី) ខណ្ឌពោធិ៍សែនជ័យ។

ក្រោយពីបែកធ្លាយ បារី Ligun ផលិតចេញពីកម្ទេចឈើ កម្លាំងសមត្ថកិច្ច ចុះទៅធ្វើការត្រួតពិនិត្យត្យសិប្បកម្មកែច្នៃឈើ ដើមប្រេងខ្យល់ យកទៅផលិតបារីម៉ាក Ligun ដែលបង្កផលប៉ះពាល់ ដល់សុខភាព។  សិប្បកម្មខាងលើកែច្នៃ អារឈើដើមប្រេងខ្យល់ អាកាស្យា ដើម្បីផ្គត់ផ្គង់សំណង់ផ្ទះល្វែងទេ។ ទោះជាយ៉ាងណាក្តី អ្វីដែលពិនិត្យជាក់ស្តែង ឃើញមានសំណល់ខ្លះៗ និងម៉ាស៊ី​នផលិតបារី Ligun។

កាលពីមុនគាត់ជួលទីតាំងខាងលើ ឲ្យទៅជនជាតិចិនមែន បើកផលិតបារី តែបាន១ខែ គាត់​ក៏ផ្អាកទៅវិញ អស់រយៈពេល៣ខែហើយ ដែលទីតាំងនេះ កែច្នៃដើមប្រេងខ្យល់ ធ្វើជាគ្រឿងសង្ហារឹម។ សិប្បកម្មខាងលើហើយ សមត្ថកិច្ចសុំឲ្យផ្អាកការកែច្នៃឈើសិន ចាំសុំច្បាប់អនុញ្ញាតជាមុនសិន ហើយសមត្ថកិច្ច ក៏មិបានដកហូត ឬរឹបអូស សម្ភារៈ ក្នុងសិប្បកម្មនោះដែរ គ្រាន់តែឲ្យផ្អាក ដើម្បីឲ្យសុំច្បាប់ ៕


Loading...