បើករថយន្តសុទ្ធតែផ្តាច់ព្រលឹង ដល់ផ្លូវកោងបួងចង្កូតមិនទាន់ បណ្តាលឲ្យធ្លាក់ផ្លូវក្រទ្បាប់ជាច្រើនជុំ ស្លាប់ក្មេងអាយុ៣ឆ្នាំម្នាក់ នឹងរងរបួសធ្ងន់ស្រាល៥នាក់
-

កំពង់ឆ្នាំងៈ កាលពីវេលាម៉ោង១១ៈ៣០នាទីព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅត្រង់ចំណុចគោកព្រះ ក្នុងឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បង្កឡើងដោយរថយន្តម៉ាកលុចស៊ីស RX-300 ពាក់ស្លាកលេខ សៀមរាប 2B-1169 បើកក្រទ្បាប់ជាច្រើនជុំ បណ្ដាលឲ្យស្លាប់ក្មេង អាយុ៣ឆ្នាំម្នាក់ និងរងរបួសធ្ងន់ស្រាល៥នាក់។

មូលហេតុៈ អ្នកបើកបរមិនស្គាល់ពីភូមិសាស្ត្រច្បាស់លាស់ និងប្រើប្រាស់ល្បឿនលឿន មកដល់ចំណុចផ្លូវកោង បួងចង្កូតមិនទាន់ បណ្ដាលឲ្យក្រឡាប់រថយន្តជាច្រើនត្រឡប់តែម្ដង។

សមត្ថកិច្ច បានចុះវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍ ឯអ្នករងរបួសបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកសព ប្រគល់ជូនគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕