មន្ទីរសាធារណការ រាជធានីភ្នំពេញ ចេញមកធ្វើការបកស្រាយចំពោះ រូបភាពកាត់ គាស់ ដាក់លូ ដែលកំពុងតែកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក
ស៊ីហៀង
- 557

ភ្នំពេញ៖ បើយោងតាមគណនីហ្វេសប៊ុករបស់ សាធារណការ រាជធានីភ្នំពេញ បានធ្វើការបង្ហោះសារយ៉ាងដូច្នេះថា៖

ដោយសារផលប៉ះពាល់ដោយបណ្តាញខ្សែកាបអគ្គិសនីក្រោមដីតង់ស្យុងខ្ពស់ បង្គោលអគ្គិសនី ដើមឈើ និងបំពង់មេរដ្ឋាករទឹករត់នៅក្រោមចិញ្ចើមផ្លូវជាតិលេខ ២ ចាក់អង្រែ ការដ្ឋានដាក់បណ្តាញលូមេមិនអាចដាក់ក្រោមចិញ្ចើមផ្លូវបានលើកំណាត់ចិញ្ចើមផ្លូវប្រវែង ៦៥០ម នៃប្រវែងដាក់លូសរុប ៤២០០ម ដោយពង្វាងការដាក់លូក្នុងសាច់ផ្លូវវិញ ។


ដើម្បីចៀសវាងផលប៉ះពាល់ដាច់ចរន្តអគ្គសនីក្នុងរាជធានីភ្នំពេញដែលបណ្តាលមកពីការរុះរើបណ្តាញអគ្គិសនីក្រោមដីតង់ស្យុងខ្ពស់ ការចំណាយថវិកាអស់ច្រើន ពេលវេលាយូរ និងដើម្បីជំរុញការដោះស្រាយបញ្ហាទឹកលិចធ្ងន់ធ្ងរអោយទាន់ក្នុងរដូវវស្សានេះ ក្រុមហ៊ុនម៉ៅការសាងសង់បានស្នើសុំដាក់លូក្នុងសាច់ផ្លូវដោយធានាជួសជុលអោយបានដូចដើម ឯការចំណាយជាបន្ទុករបស់ក្រុមហ៊ុនផ្ទាល់ ។អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបជាព័ត៌មាន"។

ការបកស្រាយបំភ្លឺនេះ ក្រោយពីមានបណ្តាញសង្គមួយបានធ្វើការបង្ហោះរូបភាព​ និងសារនៅលើបណ្តាញសង្គម ។ សូមអានសារនៅខាងក្រោមនេះ។


ប្រភព៖ សាធារណការ រាជធានីភ្នំពេញ

Loading...