អីយ៉ាស់ពេលនេះ លោក ឆន សុវណ្ណរាជ ចេញមុខបកស្រាយជំវិញរឿង ការអូនល្បីបង ហើយ ដោយលោកបានប្រាប់ពីអារម្មណ៍ពិតទៅ ឱក សុគន្ធកញ្ញា ថា...
ស៊ីហៀង
-

ដូចដែលបងប្អូ​នប្រិយមិត្តបានជ្រាបច្បាស់ហើយថានៅក្នុងព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នេះតារាចម្រៀងប្រចាំប្រទេសកម្ពុជាគឺកញ្ញារ ឱក សុគន្ធកញ្ញា បានចូលរោងជ័យជាមួយលោក  អ៊ឹង សុខលី ដែលជាអ្នកគ្រប់គ្រងនៅក្នុងផលិតកម្មរស្មីហង្សមាស និងជាស្វាមីរបស់ កញ្ញារ  ឱក សុគន្ធកញ្ញា ផ្ទាល់តែម្តង ។

ដោយឡែកបន្ទាប់ពីមានការចូលរួមច្រើនពីសំណាក់តារាល្បីៗនៅក្នុងប្រទេសកម្ពុជាយើងនៅក្នុងនោះដែលឃើញមានវត្តមានរបស់លោក ឆន សុវណ្ណរាជ ដែលទស្សនិកជនជាច្រើនធ្លាប់មានការសង្ស័យកាលពីមុនថា លោក ឆន សុវណ្ណរាជ និងកញ្ញារ  ឱក សុគន្ធកញ្ញា ជាគូរស្នេហ៍និងគ្នា ហើយចុះហេតុអ្វីពេលនេះបែរជា កញ្ញារ ឱក សុគន្ធកញ្ញា ចូលរោងការជាមួយអ្នកផ្សេងទៅវិញ។

ជាក់ស្តែងនៅក្នុងពេលថ្មីៗនេះនៅលើគណនីផេកផ្លូវការដែលមានឈ្មោះថា Chhorn Sovannareach បានធ្វើការលើកឡើងនៅលើគណនីរបស់ខ្លួនថា " ទីបំផុតថ្ងៃដែលពួកយើងទាំងអស់គ្នារង់ចាំបានមកដល់ហើយ?? ហ៊ាគឺថ្នាក់ដឹកនាំនិងជាបងប្រុសដ៏ល្អនិងអស្ចារ្យម្នាក់សំរាប់ខ្ញុំ​ កញ្ញាគឺជាមិត្តរួមអាជីពនិងជាបងប្អូនដ៏ល្អបំផុតម្នាក់សំរាប់ខ្ញុំដូចគ្នា ថ្ងៃនេះខ្ញុំពិតជារំភើបនិងសប្បាយចិត្តជំនួសបងប្អូនល្អទាំងពីរ ជូនពរដល់ហ៊ានិងកញ្ញា ស្រលាញ់គ្នាចាស់ព្រឹទ្ធចាស់ព្រេង មានសេចក្ដីសុខសុភមង្គលក្នុងជីវិត ជាពិសេសឆាប់មានក្មួយអោយពួកញ៉ុមពរឆាប់ៗណា កឺៗនិងជេៗ ដោយការគោរពនិងស្រលាញ់ពីប្អូនប្រុសម្នាក់នេះ ឆនសុវណ្ណរាជ??????"។