កម្របានប្តីល្អចឹងណាស់! បងស្រីចិត្តធម៌ស្រីអូន តើការជួយមេីលកូន បំបៅដោះគោកូន ជូតគូថកូន បំពេរកូន រៀបចំបន្ទប់ តើវាជាការងារខ្មាស់គេមែនទេ? (មានវីដេអូ)
សីហា
-

ភ្នំពេញ៖  ប្រិយមិត្តដែលនិយមតាមដានគេហទំព័រខ្មែរញ៉ូវ ពិតជាបានស្គាល់បងស្រី ចិត្តធម៌ស្រីអូនហើយ ជារើយៗគាត់តែងតែជួយដល់ជនក្រីក្រ និងចូលរួមសប្បុរសធម៌ជាច្រើនទៀតផង យ៉ាងណាមិញ ថ្ងៃនេះគាត់បានបង្ហោះវីដេអូជារូបភាពជាច្រើន ទាក់ទិននឹងប្តីរបស់គាត់ ពិតជាកម្របានជួបណាស់ សារនេះគាត់ចង់បង្ហាញទៅកាន់នារីដ៏ទៃទៀតឲ្យបានដឹង និងសង្ឃឹមថា និងបានជួបប្តីល្អដូចគាត់។

ខាងក្រោមនេះជាសាររបស់បងស្រីដែលគាត់និយាយថា ៖ សំនួរសួរទៅកាន់លោកប្ដីៗទាំងអស់?? ស៊ែរជូនលោកប្ដីផង??

តេីការជួយការងារប្រពន្ធ ជួយមេីលកូន បំបៅដោះគោកូន ជូតគូថកូន បំពេរកូន រៀបចំបន្ទប់ ល។

ទាំងអស់នេះជាការងារដែរខ្មាស់គេណាស់មែនទេ? ខ្ញុំគិតថាជាការគិតខុសស្រលះរបស់លោកប្ដីមួយចំនួន គាត់ប្រហែលជាមិនដឹងទេថាវាជាសេចក្ដីសុខរបស់ស្រ្តីម្នាក់ដែរព្រមលះបង់គ្រប់យ៉ាងទាំងរូបសម្ភស្សនិងអាយុជីវិត (ឆ្លងទន្លេ) ដេីម្បីបង្កេីតគ្រួសារមួយ??

មិនមែនបង្ខំអោយលោកប្ដីមកធ្វេីការងារប្រពន្ធទាំងអស់ទេ សុំតែមួយចំណែកមេីលឃេីញពីការលំបាកប្រពន្ធផង ពេលខ្លះនាងមិនរអ៊ូទេសុខចិត្តលួចយំក្នុងចិត្តបេីសិនជាប្ដីមិនយល់ចិត្តនិងអាណិតប្រពន្ធ?

ខ្ញុំសូមជូនពរអោយជីវិតគ្រួសារទាំងអស់ជួយតែសុភមង្គលពេញលេញទាំងអស់គ្នា??