សម្ដេចតេជោ​ ហ៊ុន​ សែន​ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុនរ៉ានី​ ហ៊ុនសែន​ ចំនួន 3ម៉ឺនដុល្លារ ឧបត្ថម្ភប្រាក់ចំនួន៣ម៉ឺនដុល្លារ ដល់លោក ចាន់ វិបុល សម្រាប់ព្យាបាលជំងឺ...
-

នៅចាំគាត់បានទេ? តារាចម្រៀងដ៏មានឈ្មោះបោះសំលេង លោក ចាន់​ វិបុល បានបាត់មុខ ពីសិល្បៈជាង៧ឆ្នាំហើយ ដោយសារតែលោកមានជំងឺ ។


បើយោងតាមគណនីហ្វេសប៊ុករបស់លោក ហេង ឡុង បានរៀបរាប់ថា "សូមអបអរសាទរតារាចម្រៀង ចាន់​ វិបុល បានទទួលការឧបត្ថម្ភពី​ សម្ដេចតេជោ​ ហ៊ុន​ សែន​ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុនរ៉ានី​ ហ៊ុនសែន​ ចំនួន 3ម៉ឺនដុល្លារ សម្រាប់ព្យាបាលជំងឺ​។


នេះជាមូលហេតុដែលធ្វើឲ្យលោកបាត់មុខជាង៧ឆ្នាំ ពីវិថីសិល្បៈ។​ ព្រឹកស្អែកនេះ​ លោកនឹងធ្វើដំណើរចេញទៅព្យាបាលនៅប្រទេសថៃ។


ក្រោយព្យាបាលជំងឺសះស្បើយ​ ខ្ញុំបាទសូមអំពាវនាវដល់ម្ចាស់ភោជនីយដ្ឋានផ្សេងៗ​ ដើម្បីជួយទទួលយកអតីតតារាចម្រៀងលេខ១​ ប្រចាំប៉ុស្តិ៍លេខ5 ដើម្បីចូលច្រៀងសម្រាប់ជីវភាពប្រចាំថ្ងៃដោយអនុគ្រោះផង??"។


យ៉ាងណាមិញ លោក ហេង ឡុង មិនបានបញ្ជាក់ពីស្ថានភាពជំងឺរបស់តារាចម្រៀងរូបនេះនោះទេ៕


ប្រភព៖ Heng Loong