កក្រើកហ្វេសប៊ុក! អ្នក​អង្គ​ម្ចាស់ក្សត្រី​​តូច​ នរោត្តម ជេនណា ច្រៀង៣ភាសា ខែ្មរ ចិន និងអង់គ្លេស ក្នុងថ្ងៃទិវាកុមារអន្តរជាតិ(មានវីដេអូ)
សីហា
-

បងប្អូនប្រហែលជាស្គាល់ អ្នក​អង្គ​ម្ចាស់ក្សត្រី​​តូច​ នរោត្តម ជេនណា ជា​បុត្រី​ទី​ពីរ​របស់​អ្នក​អង្គ​ម្ចាស់​ នរោត្តម​ បុប្ឆារី​។​ ទ្រង់​បាន​ប្រសូត​នៅ​ថ្ងៃ​ទី​ ១១ ខែមីនា​ ឆ្នាំ​ ២០១១​ មក​ដល់​បច្ចុប្បន្ន​ទ្រង់​មាន​ព្រះ​ជន្ម ៨​ ព្រះ​វស្សា​ហើយ​។​

មួយរយៈចុងក្រោយនេះ អ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុក ពិតជាភ្ញាក់ផ្អើល ជាមួយអ្នក​អង្គ​ម្ចាស់ក្សត្រី​​តូច​ នរោត្តម ជេនណា ដោយសារតែ រូបសម្រស់ ថែមទាំងមានសមត្ថភាពខ្លាំងនៅក្នុងផ្នែកសិល្បៈ ជាច្រើនមុខ។ ក្រៅ​ពី​មាន​រូប​សម្រស់​ដ៏​ស្រស់​ស្អាត​ដូច​តារា​បរទេស​ ទ្រង់​អាច​និយាយ​រហូត​ដល់​ ៥​ ភាសា​ គឺ ខ្មែរ​ ថៃ​ ចិន​ បារាំង​ និង​អង់គ្លេស ហើយថែមទាំងចេះ​ចម្រៀង​សម័យ​ ​បុរាណ​ និង​ដើរ​ម៉ូដ​ថែម​ទៀត​ផង​ ហើយ​​ពេល​ទំនេរ​ពី​ការសិក្សា​។​

ក្នុងនោះដែរថ្មីៗនេះ ទ្រង់បានបញ្ចេញចម្រៀង ៣ភាសា (ខ្មែរ/ចិន/អង់គ្លេស ) ក្នុងឪកាសរីករាយទិវាកុមារអន្តរជាតិចំពោះកុមារទាំងអស់នៅលើពិភពលោក។ ក្រោយពីបានបង្ហោះចម្រៀងនេះភ្លាម បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនពិតជាពេញចិត្ត និងសរសើរមិនដាច់ពីមាត់ ថាទ្រង់នៅតូចប៉ុណ្ណឹងសោះ តែមានសមត្ថភាពនៅក្នុងវិស័យសិល្បៈបានយ៉ាងល្អ។មិនត្រឹមតែប៉ុណ្ណោះសូម្បីតែ ភាសាបរទេសទ្រង់ក៏អាចច្រៀងបានច្រើន និងពីរោះខ្លាំង ស្ទើរតែគ្រប់បទមិនថាជាបទបែបណា ត្រូវប្រើប្រាស់សម្លេងខ្ពស់យ៉ាងណាក្តី អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា ធ្វើបានល្អ ច្រៀងមិនឲ្យភ្លាត់នោះទេ៕


ទស្សនា​វីដេអូ​ខាង​ក្រោម​ទើប​ដឹង​ថា​អង្គ​ម្ចាស់ក្សត្រី​​តូច ជេនណា ពូកែ​កម្រិត​ណា ​៖