បងប្អូន គាំទ្រ ឬមិនគ្រាំទ្រ?...មហាជន ស្នើរឲ្យមានច្បាប់ប្រហារជីវិត ចំពោះករណីរំលោភ...
ស៊ីហៀង
-

ខេត្តព្រះសីហនុ៖ ក្រោយពីមានករណីរំលោភយ៉ាងព្រៃផ្សៃ ដែលបានកើតឡើង នៅខេត្តព្រះសីហនុ ដោយបុរសម្នាក់ បានធ្វើសកម្មភាព​រំលោភក្មេងស្រីម្នាក់បានសម្រេច រួចក៏សម្លាប់យ៉ាងព្រៃផ្សៃ និងបានសម្លាប់ក្មេងប្រុសម្នាក់ ដែលត្រូវជាបងប្អូនក្មេងស្រីរងគ្រោះនោះ កាលពីវេលាម៉ោងជិត១រសៀល ថ្ងៃ២ ខែមិថុនា ឆ្នាំ២០១៩ ហើយនៅវេលាម៉ោង១៦និង៣០នាទីល្ងាចថ្ងៃដដែល កម្លាំងនគរបាលបានចាប់បញ្ជូនជនដៃដល់ និងប្រពន្ធ (២នាក់ប្តីប្រពន្ធ) មកកាន់នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ មុននឹងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ដើម្បីបន្តចាត់ការតាមផ្លូវច្បាប់លើជនសង្ស័យទាំងពីរនាក់នេះ។


ជនសង្ស័យមានឈ្មោះថា មាង វិចិត្រ ភេទប្រុស អាយុ២៦ឆ្នាំ និងបានសារភាព ពីសកម្មភាពរបស់ខ្លួនដែលបានប្រព្រឹត្តិថា កាលពីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ខ្លួនបានធ្វើសកម្មភាពប្រើដៃលេងប្រដាប់ភេទក្មេងស្រីអាយុ១០ឆ្នាំ ហើយបានស៊កប្រដាប់ភេទខ្លួនចូលទៅក្នុងប្រដាប់ភេទរបស់ក្មេងស្រី ពេលនោះក្មេងប្រុសអាយុ០២ឆ្នាំក៏បានចូលមកទាន់ ខ្លួនក៏បានទះ០២ដៃ ទាត់មួយជើងខ្ទប់នឹងជញ្ជាំង បណ្តាលឲ្យក្មេងប្រុសនោះស្លាប់តែម្តង បន្ទាប់មកខ្លួនក៏ធ្វើសកម្មភាពរំលោភក្មេងស្រីបន្តនិងធ្វើទារុណកម្មលើរាងកាយក្មេងស្រី មុននឹងគេចខ្លួន ។


ករណីរំលោភមួយនេះ បានធ្វើឲ្យមហាជនមានការខឹងសម្បារជាខ្លាំង ហើយម្នាក់ៗ សូមឲ្យមានច្បាប់ប្រហារជីវិត ដើម្បីជាដាក់ទោសដល់ជនសង្ស័យទាំងឡាយណា ដែលបានប្រព្រឹត្តអំពើដ៏ព្រៃផ្សៃនេះ និងដើម្បីជាការព្រមាណកុំមានហេតុការណ៍នេះកើតឡើងបន្តទៀត។


ដោយឡែកមានម្ចាស់គណនីមួយដែលមានឈ្មោះថា Kanika Si គាត់បានលើកឡើងថា "បើមិនប្រហារជីវិត ក៏បានដែរ ប៉ុន្តែត្រូវកាត់ ក្តរចោលហើយខ្វៈភ្នែកម្ខាងចោលផង។ចំពោះ លោកវិល្លាម លោកសាកគិតអោយបានច្បាស់ ចុះបើប៉ះចំលើកូនស្រី របស់លោកវិញ..ខ្ញុំជឿរថាលោកប្រាកដជាសប្បាយចិត្តណាស់ ដែលបានគេមករំលោភកូនលោក..លោកជាអ្នកចេៈ សូមមេត្តាគិតតាមអ្នកល្ងង់ខ្លះផង..ស្រុកខ្មែរច្បាប់មើលទៅ ដូចជាការពារតែ..ពិតជាគួអោយសង្វេគ.!?"។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោកតាន់ គឹមសួរ បានលើកឡើងថា "នៅតែមិនយល់ថាតើកត្តាអ្វីដែលបណ្តាលឲ្យបុគ្គលម្នាក់នេះសាហាវបែបនេះ??? គ្រឿងញៀន?"។


គួរបញ្ជាក់ផងដែរថា "កាលពីថ្ងៃទី២៩ ខែឩសភា ឆ្នាំ២០១៩ មានអំពើឃាតកម្មកើតឡើង ត្រង់ចំណុច ក្បែរវត្តអូរត្រេះក្នុង ភូមិគគី ឃុំបិតត្រាំង ស្រុកព្រែនប់ ខេត្តព្រះសីហនុ ដែលគេដាក់ការសង្សយ័ថាជាករណីរំលោភសម្លាប់ បណ្តាលអោយក្មេងប្រុស ស្រី២នាក់បងប្អូនបង្កើតរងគ្រោះរហូតដល់ស្លាប់ទាំងពីរនាក់ ក្នុងនោះក្មេងរងគ្រោះ

ទី១-ឈ្មោះ ផា សុខលី ភេទប្រុស អាយុ២ឆ្នាំកន្លះ (ស្លាប់)នៅកន្លែងកើតហេតុ

ទី២-ឈ្មោះ ផា ស្រីល័ក្ខ ភេទស្រី អាយុ១០ឆ្នាំ ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ។