មានសេដ្ឋីម្នាក់ស្លៀកពាក់ថ្លៃថ្នូរ បើកឡានយ៉ាងឡូយ ស្រាប់តែប្រទះជួបអ្នកសុំទានម្នាក់ស្លៀកពាក់រហេមរហាមហើយធុំក្លិន។ សេដ្ឋីម្នាក់នោះក៏បានឈប់ឡានរួចកាន់100$ អោយទៅអ្នកសុំទានហើយសួរថា៖
.jpg?1559823161)
- បើមានលុយនេះលោកនឹងយកវាទៅលេងល្បែងទេ?
អ្នកសុំទានឆ្លើយតប៖ តាំងពីតូចខ្ញុំបានដើរសុំហើយមិនដឹងល្បែងជាអ្វី
- អញ្ចឹងមានយកទៅផឹកស៊ីទេ?
គាត់តប៖ ដើរសុំបាយមិនបានឆ្អែតផងធ្វើម៉្តេចស្គាល់ស្រាបៀហើយដើរផឹកនោះ
- សេដ្ឋឹសួរទៀត៖ អញ្ចឹងលោកដឹងស្រីញីជាអ្វីទេ?
អ្នកសុំទាននិយាយថាញ៉ាំមិនបានឆ្អែតផងរកកម្លាំងឯណាដើរស្រីញី តាំងពីតូចដល់ធំខ្ញុំមិនដឹងវាជាអ្វីទេ
- សេដ្ឋីសួរថែម៖ អញ្ចឹងលោកមានជក់បារីទេ?
លោកតប៖ លុយញ៉ាំបាយមិនគ្រាន់ផងមានលុយឯណាជក់បារី
សេដ្ឋីនោះបាននិយាយថា៖
- អញ្ចឹងលោកទុកលុយរួចឡើងឡានជាមួយខ្ញុំ ខ្ញុំនាំលោកទៅភោជនីយដ្ឋានញ៉ាំអីរួចនាំលោកទៅជួបប្រពន្ធខ្ញុំ
- អ្នកសុំទានងឿងឆ្ងល់បានសួរ៖ ដើម្បីអ្វីទៅ?
- សេដ្ឋីម្នាក់នោះបានតប៖ ដើម្បីអោយប្រពន្ធខ្ញុំឃើញថាបុរសក្នុងសុបិន្តដែលប្រពន្ធខ្ញុំគឺជាយ៉ាងណា ដើម្បីអោយនាងយល់បុរសបើមិនចេះ ៤ រឿងខាងលើគឺមានតែដើរសុំទានទេ!!!!
.jpg?1559823171)
.jpg?1559823171)
.jpg?1559823171)
.jpg?1559823171)