ឯកឧត្តម ជួន ណារិន្ទ​ បង្ហោះសារ ថ្លែងអំណរគុណ ចំពោះ លោកឧកញ៉ា ទៀ វិចិត្រ ដែលបានជួយឧបត្ថម្ភ និងលើកកំលាំងចិត្ត ដល់កងកម្លាំងទាំងអស់ ចំពោះ...
ស៊ីហៀង
-

កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមរបស់ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ​ បានបង្ហោះសារ ថ្លែងអំណរគុណចំពោះ លោកឧកញ៉ា ទៀ វិចិត្រ, លោក ឧកញ៉ា ឡាវ, កាំង អានីដួងចិត្ត (ម្ចាស់ផ្ទះល្វែងបិតត្រាំង)​, លោក ស្រី សៀ ម៉ាលីន​, និងលោក ហេង សុវណ្ណ​ ដែលបានជួយឧបត្ថម្ភ និងលើកកំលាំងចិត្ត ដល់កងកម្លាំងជំនាញរបស់អគ្គស្នងការដ្ឋានននគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ ។ 


នៅក្នុងគណនីហ្វេសប៊ុករបស់ឯកឧត្តម បានរៀបរាប់ថា "ខ្ញុំបាទសូមថ្លែងអំណរអរគុណដល់សប្បុរសជន​ ដែលជួយឧបត្ថម្ភដល់កងកម្លាំងជំនាញរបស់អគ្គស្នងការដ្ឋានននគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ ។


ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩នេះ ខ្ញុំបាទ បានទទួលថវិកាសប្បុរសជនដែលមានរាយនាមដូចខាងក្រោម:

១-លោកឧកញ៉ា ទៀ វិចិត្រ (៤០លានរៀល)

២-លោក ឧកញ៉ា ឡាវ កាំង (១ពាន់ដុល្លា)

៣-អានីដួងចិត្ត (ម្ចាស់ផ្ទះល្វែងបិតត្រាំង)​ (១ពាន់ដុល្លា)

៤-លោក ស្រី សៀ ម៉ាលីន​ (១ លានរៀល)

​ ៥-លោក ហេង សុវណ្ណ​ (១ លានរៀល)


ដើម្បីចូលរួមឧបត្ថម្ភដល់កងកម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និង ស្នងការនគរបាលខេត្ត​ ដែលមានស្នាដៃ ក្នុងការស្រាវជ្រាវបង្រ្កាបករណីឃាតកម្ម និងរំលោភសម្លាប់ ក្មេងប្រុស ស្រី២នាក់ នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ កាលពីថ្ងៃទី២៩ ខែឧសភា កន្លងទៅនេះ ដែលមានថវិកាសរុបដល់ទៅ ៤២លានរៀល និង២០០០ដុល្លារ​ ។


ខ្ញុំបាទនឹងពាំនាំយកថវិកាសប្បុរសធម៏ទាំងនេះ យកទៅប្រគល់ជូន ឯ ឧ ឧត្តមសេនីយ៍ឯក ង៉េង ជួរ ប្រធាននាយកដ្ឋាននគរបាល ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីធ្វើការបែងចែកចំពោះអង្គភាពជំនាញពាក់ព័ន្ធដែលរួមគ្នាសហការក្នុងការបង្រ្កាបករណីនេះបានជោគជ័យ១០០ភាគរយ ។


​ក្នុងនាមខ្ញុំបាទជាស្នងការ និងគណ:ស្នងការទាំងមូល សូមថ្លែងអំណរអរគុណចំពោះលោកឧកញ៉ា លោកជំទាវ លោកលោកស្រី ដែលមានចិត្តចូលរួមចំណែក ដល់កងកំលាំងនគរបាលជាតិជាពិសេសកំលាំងនគរបាលដែលបំពេញភារកិច្ច ជូនជាតិ និងប្រជាពលរដ្ឋ។


ជាចុងក្រោយខ្ញុំបាទ​ សូមជូនពរដល់លោកឧកញ៉ា លោកជំទាវ លោកលោកស្រី​ សូមប្រកបតែសុខភាពល្អ​ កម្លាំងមាំមួន ប្រកបតែសេចក្តីសុខ និងជោគជ័យក្នុងការប្រកបមុខរបរផ្សេងៗមានការរីកចំរើនទៅមុខជានិច្ច ៕


ប្រភព៖​ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ