នាយករដ្ឋមន្ត្រីថៃ លោកស្រី Paethongtarn Shinawatra គ្រោងនឹងធ្វើដំណើរទៅ ខេត្តស្រះកែវ ដើម្បីត្រួតពិនិត្យផលប៉ះពាល់ បើក និងបិទច្រកព្រំដែនកម្ពុជា ​ថៃ
សីហា
-

នាយករដ្ឋមន្ត្រីថៃ លោកស្រី Paethongtarn Shinawatra និងគណៈប្រតិភូ គ្រោងនឹងធ្វើដំណើរទៅ ខេត្តស្រះកែវ នៅថ្ងៃស្អែក ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីពិភាក្សាពីផលប៉ះពាល់នៃវិធានការបើក និងបិទច្រកព្រំដែនកម្ពុជា-ថៃ ស្តាប់ការសង្ខេបអំពីស្ថានភាពពាណិជ្ជកម្មកសិផល ការបង្ក្រាបក្រុមជនខិលខូច និងឧក្រិដ្ឋកម្មឆ្លងដែន មុននឹងបន្តទៅច្រកទ្វារព្រំដែន Ban Klong Luek តាមដានស្ថានការណ៍នៅស្រុកអារញ្ញ ។ សាធារណជន ម្ចាស់អាជីវកម្ម និងលើកទឹកចិត្តដល់មន្ត្រីដែលធ្វើការនៅតំបន់នោះ ។

នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានថៃ Khaosod English នៅព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ។

ក្នុងដំណើរទស្សនៈកិច្ចនេះ នាយករដ្ឋមន្ត្រីថៃ នឹង ស្តាប់បញ្ហា សំណូមពរ និងតម្រូវការក្នុងតំបន់ ដែលរដ្ឋាភិបាល ផ្តល់អាទិភាព ចំពោះសុវត្ថិភាព របស់ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ។ រដ្ឋាភិបាលបញ្ជាក់ថា នឹងពន្លឿនការអនុវត្តវិធានការ នៅតាមតំបន់ព្រំដែនឲ្យបានសមស្រប និងទាន់ពេលវេលាសម្រាប់គ្រប់ស្ថានការណ៍ ។