ប្រិយមិត្តជាច្រើនប្រាកដជាបានយល់ច្បាស់ពីទឹកចិត្តរបស់មនុស្សម្នាក់ ដែលបានបាត់នូវរបស់អ្វីមួយ ដែលខ្លួនស្រលាញ់ ហើយក្តីស្រលាញ់មួយនេះ តែងតែឋិតនៅជាប់នៅក្នុងចិត្តរបស់យើង មិនថានៅពេលណា ទីណា កន្លែងណា គឺយើងជាម្ចាស់តែងតែនឹកបារម្ភរហូត។

ជាក់ស្តែងដូចម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Som Bath Strey ដែលបងស្រីគាត់បានបាត់សត្វដែលគាត់បានចិញ្ចឹមមើលថែ តាំងពីតូចរបស់ដល់ធំ។ បងស្រីគាត់បានប្រាប់ឲ្យដឹងថា សត្វឆ្កែ ដែលគាត់ចិញ្ចឹមនោះ គឺវាបាត់តាំងពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ មកម៉្លេះ ដោយបាត់នៅក្នុងបុរី ប្រិមប្រិយ ខេត្តសៀមរាប ហើយរហូតមកទល់ថ្ងៃទី០៧ ខែមិថុនា នេះ គឺមានរយៈប្រាំពីរថ្ងៃហើយ តែនៅមិនទាន់រកវាឃើញនៅឡើយទេ។

បងស្រីគាត់ពិតជាមានព្រួយបារម្ភខ្លាំងណាស់ មិនដឹងថា សត្វដែលគាត់ចិញ្ចឹមនោះ ពេលនេះវារស់នៅយ៉ាងណា បានញុាំគ្រប់គ្រាន់ដែរទេ ហើយដេកបានស្រួលឬអត់ ? គាត់តែងតែនឹកឃើញវាគ្រប់ពេលវេលា។ បងស្រីបានប្រាប់ទៀតថា សត្វដែលយើងធ្លាប់តែមានមនោសញ្ចេតនាជាមួយ គឺវាប្រៀបដូចជា កូនរបស់យើងអញ្ចឹងដែរ បើយើងផ្តល់ក្តីស្រលាញ់ ផ្តល់ភាពកក់ក្តៅ និងភាពស្និទ្ធិស្នាលដល់វានោះ វានិងស្រលាញ់យើងដូចគ្នដែរ។

បងស្រីបានប្រាប់បន្ថែមទៀតថា ពេលនេះមិនដឹងថា សត្វឆ្កែរបស់រស់នៅបានស្រួលដែរឬទេ ថ្មាលនេះគាត់តែងតែប្រលែងលេងជាមួយវា តែពេលនេះបាត់វាមិនដឹងទៅដល់ទីណា មានតែធ្វើការបង្ហោះសារ តាមហ្វេសប៊ុក ដើម្បីធ្វើការស្វែងរក និងសូមឲ្យបងប្អូនដែលបានឃើញសត្វឆ្កែមួយនេះ សូមមេត្តាទំនាក់ទំនងមកកាន់លេខទូរស័ព្ទរបស់គាត់ផង 017433388 ឬ 098 753 000 បងស្រីនឹងមានសាគុណចំនួន១០០ដុល្លារ ជូនដល់បងប្អូន ។

ជាចុងក្រោយមានតែពាក្យអរគុណទុកជាមុន សូមបងប្អូនមេត្តាជួយស៊ែរដំណឹងមួយនេះផង ព្រោះគាត់ពិតជាស្រលាញ់វាខ្លាំងណាស់៕














មានវិដេអូ៖
ប្រភព ៖ Som Bath Strey