សូមជួយស៊ែរឲ្យកាកបាទក្រហមលោកបានឃើញផង...អស់ហើយបងប្អូនអើយ ឆេះគ្មានសល់អ្វីទេ ពេលនេះសូម្បីតែលុយទិញបាយហូបក៏គ្មាន សំលៀកបំពាក់ក៏គ្មានផងពេលនេះ...
ស៊ីហៀង
-

ពិតជារឿងមួយដ៏គួរឲ្យខ្លោចចិត្តជាខ្លាំង ក្រោយពីបានស្ថានភាពក្រុមគ្រួសារមួយ ត្រូវរស់នៅដោយគ្មានទីកន្លែងជ្រកកោន ដោយសារតែអគ្គិភ័យបានលេបត្របាក់គ្មានសល់ សូម្បីតែខោអាវមួយចំណែកក៏គ្មានសល់ផង។


ហេតុការណ៍នេះបានធ្វើឲ្យមហាជនមានការសោកស្តាយចំពោះគ្រួសារជនរងគ្រោះ ដែលបានបាត់បង់ផ្ទះសំបែង ដែលខ្លួនខំសាង ខំរក ទម្រាំតែបានផ្ទះមួយនេះ ខំប្រឹងស្ទើរស្លាប់ស្ទើររស់ ប្រឹងរកទាំងយប់ទាំងថ្ងៃ ចំណាយពេលសឹងមួយជីវិត ដើម្បីសាងសងផ្ទះមួយសម្រាប់ឲ្យគ្រួសាររស់នៅបានគឺមិនមែនជាការងាយស្រួលនោះឡើយ។


ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយបានដែលមានឈ្មោះថា Chan Rina បានធ្វើការបង្ហោះ ដោយសូមអំពាវនាវ ដល់សប្បុរសជនមេត្តាជួយដល់  ជនរងគ្រោះ ដែលបានរងគ្រោះដោយសារភ្លើងឆេះ គ្មានសល់។ ម្ចាស់គណនីហ្វេសប៊ុកបានរៀបរាប់ថា " យប់មិញ​ ពេល​លឺ​សំលេង​ឡាន​ទឹក​police ពិត​ជា​តក់ស្លុត​ណាស់​ ពិត​ជា​សោកស្ដាយ​និង​អាណិត​គ្រួសារ​លោក​ពូ​ណាស់​ អគ្គីភ័យ​បាន​ឆាបឆេះ​ផ្ទះ​គ្មាន​សល់​អ្វី​ឡេីយ​ សូមប្បីតែ​សំលៀកបំពាក់​។ ផ្ទះ​នៅជាប់និង​ផ្លូវ​ចំហៀង​សាលារៀន​បឋមសិក្សា​ភូមិ​ថ្មី​ ក្រុងបានលុង​ខេត្តរតនគិរី​ ពីរគ្រួសារ តាម​រយៈ​ប្អូន​ស្រី​ Chan Rina (0712387138 )ដែល​ជាក្មួយ​ស្រី​របស់​គាត់​ បាន​លេីក​ម្រាមដៃ​​ដប់​សំពះ​??? ?សូម​អោយ​បងប្អូន​ដែល​ជាអ្នក​ខេត្ត​រតនគិរី​ដូច​គ្នា​សូម​ជួយ​ចែករំលែក​និង​ឧបត្ថម្ភ​ដល់​គ្រួសារ​លោក​ពូ​គាត់​ផង​ និយាយ​ទាំង​ទឹក​ភ្នែក​ហូរ​ពិតជា​អាណិត​សូម​បងប្អូន​សប្បុរសជន​ចិត្ត​ធម៌​ជួយ​ចែករំលែក​ដល់​គាត់​ផង​តិចតួច​ក្តី​តាម​សទ្ធា​????ជួយ​គាត់​ផង​ទៅ​បងប្អូន​លេខទូរសព្ទ​ទំនាក់ទំនង​ប្អូនស្រី​0712387138 ? ??????????"។


ប្រភព៖ Chan Tola