ភ្នំពេញៈ កាលពីម្សិលមិញ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ ផេកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារខ្លីមួយលើបណ្ដាញសង្គមហ្វេសបុក ដោយសម្ដេចបានមានប្រសាសថា៖ ខ្ញុំពិតជាមានការសោកស្តាយខ្លាំងណាស់ដែល ឯឧ នាយករដ្ឋមន្ត្រីសឹង្ហបុរី លី ស៊ានឡុង បានបង្ហោះតាមទំព័រ ហ្វេសប៊ុក កាលពីថ្ងៃទី 31 ខែឧសភាកន្លងទៅដោយលើកឡើងថា
" ពេលដែលគាត់ (ឧត្តមសេនីយ៏ ព្រេម) ធ្វើជានាយករដ្ឋមន្ត្រី (ថៃ) គាប់ជួននឹងពេលដែលសមាជិក ASEAN (កាលនោះគ្នា យើង 5 ប្រទេស) រួមគ្នាប្រឆាំងការឈ្លានពានរបស់វៀតណាមមកលើកម្ពុជា និងប្រឆាំងរដ្ឋាភិបាលកម្ពុជាដែលបានជំនួសខ្មែរក្រហម។..."

ការលើកឡើងនេះបង្ហាញថា កាលនោះសឹង្ហបុរី បានគាំទ្ររបបប្រល័យពូជសាសន៏ និងចង់ឲ្យរបបប្រល័យពូជសាសន៏វិលត្រឡប់មកកម្ពុជាវិញដែរ។
សឹង្ហបុរីបានធ្វើជាម្ចាស់ផ្ទះរៀបចំការប្រជុំដែលនាំដល់ការបង្កើតរដ្ឋាភិបាលចំរុះត្រីភាគី កម្ពុជាប្រជាធិបតេយ្យ និងអូសបន្លាយសង្គ្រាមនៅកម្ពុជា និងទុក្ខវេទនារបស់ប្រជាជនកម្ពុជា ជាង10 ឆ្នាំថែមទៀត ហើយដែលស្មើនឹងការប្រឆាំងនឹងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជាផងដែរ។
ការលើកឡើងនេះ ក៏ជាការប្រមាថដល់ពលិកម្មសាច់ស្រស់ឈាមស្រស់របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានជួយរំដោះកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៏នោះ។
ការលើកឡើងរបស់ឯកឧត្តម លី ស៊ានឡុង នាពេលនេះក៏បានបង្ហាញប្រជាជនសាំងកាពួ និងពិភពលោកថា មេដឹកនាំសឹង្ហបុរីនាពេលនោះបានរួមចំណែកសម្លាប់ប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ។

ស្រាប់តែថ្មីៗនេះ លេចមុខតារាហ្វេសបុកមួយរូប បងប្អូនពិតជាស្គាល់ហើយ ថាជាអ្នកណា "សុវណ្ណ ខាន់ អពប" បានបង្ហោះសារខ្លីមួយ ដោយនិយាយរៀបរាបថា "យើងមិនចង់ឃើញទូតសឹង្ហបុរីឆេះទ្រុល ដោយកំហឹងរបស់ពលរដ្ឋខ្មែរនោះទេ។ សូមទូតសាំងហ្គាពួរ មេត្តាជួបជាមួយអ្នកការទូតខ្មែរ ដោយសេចក្តីប្រុងប្រយ័ត្នខ្ពស់បំផុតផង"។
ក្រោយពី សុវណ្ណ ខាន់ អពប បង្ហោះសារបែបនេះរួចមក ធ្វើឲ្យមហាជនជាច្រើន ប្រតិកម្មខ្លាំងៗទៅលើលោក ដោយពលរដ្ឋជាច្រើន បានចោទលោកថា កំពុងតែញុះញង់ឲ្យប្រទេសកម្ពុជា មានរឿងជាមួយប្រទេសសឹង្ហបុរី ហើយ។
មិនត្រឹមតែប៉ុណ្ណឹង សុវណ្ណ ខាន់ អពប បានប្រៀបធៀបសាររបស់ខ្លួនថា៖ San Prum បើលោកស្ទើៗអញ្ចឹងទេ យកល្អកុំមកសាកល្បងជាមួយនឹងយើងឲ្យសោះណា។ យើងទុកពេលឲ្យលោកច្រើនដងមកហើយ។
សាររបស់យើងនេះ គឺជាសារដែលលោកនាយករដ្ឋមន្ត្រីហ៊ុនសែនធ្លាប់ប្រើចំពោះទូតអាមេរិកកន្លងមកឯណោះ។ នេះមកពីលោកមិនដែលស្តាប់នាយករដ្ឋមន្ត្រីថ្លែងសា រទើបលោកមិនចេះនយោបាយស្អីសោះ។ (យើងមិនចង់ឃើញទូតអាមេរិកឆេះម្តងទៀតដូចកាលសម័យមុននោះទេ.....)៕






