ជួយចែករំលែកទាំងអស់គ្នា...ស្នាដៃកូនខ្មែរ អ្នកខេត្តបាត់ដំបង កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក...
-

ហ្វេសប៊ុក៖ ប្រិយមិត្តពិតជាមានការភ្ញាក់ផ្អើល ជាខ្លាំងក្រោយពីបានឃើញពីស្នាដៃកូនខ្មែរ ដែលរស់នៅខេត្តបាត់ដំបង ដោយកូនខ្មែររូបនេះ បានបង្ហាញពីស្នាដៃដ៏ល្អវិចិត្រ ពីតារាចម្រៀងល្បីនៅក្នុងប្រទេស ។ ស្នាដៃដ៏ល្អវិចិត្រនេះ បានធ្វើឲ្យមហាជនមានការចែករំលែក​តៗគ្នា និងសរសើរមិនដាច់ពីមាត់ពីស្នាដៃដ៏ល្អមួយនេះ ។ 


នៅក្នុងរូបគំនូរដ៏ល្អវិចិត្រនោះ គេសង្កេតឃើញមាន តារាចម្រៀងល្បីៗដូចជា លោកតា ស៊ិន ស៊ីសាមុត, លោកយាយ រស់​ សិរីសុទ្ធា, អ្នកនាង ឱក សុគន្ធកញ្ញា,​មាស សុខសោភា, សុគន្ធ និសា, ពេជ្រ សោភា, ឆន សុវណ្ណារាជ,​ ជា លាងឈែ , សុខ ស្រីនាង ,​ឡុង លីគ័ង្គ, អ៊ាម វន្នី, កញ្ញា​ អ៉ីវ៉ា, ខេម,​ពេជ្រ ថៃ​ និងមានតារាជាច្រើនរូបទៀត។


ក្រោយពីបានឃើញស្នាដៃ ដ៏ល្អវិចិត្រ ដែលជាស្នាដៃកូនខ្មែរ ដូចនេះ ក៏លាន់មាត់សរសើរ ពីថ្វីដៃរបស់ជាងគំនូររូបនេះ ពិតជាស្រស់ស្អាត ខ្លាំងណាស់៕



ប្រភព៖ Chamroeun December