ភ្នំពេញ៖ កំពូលតារាសម្តែង ដែលទាក់បានចិត្តប្រិយមិត្ត គ្រប់ស្រទាប់វណ្ណៈ និងជាតារាសម្តែងដែលពោលពេញទៅដោយទេពកោសល្យ និងទទួលបានការកោតសរសើរពីសំណាក់មហាជនយ៉ាងច្រើនកុះករនោះ កលពីពេលថ្មីៗនេះ លោកក៏បានបង្ហោះរូបភាពនៅក្នុងឈុតសំលៀកបំពាក់ ម៉ូតសម័យបារាំងដែលសម្តេចព្ររាមបុប្ផា ទេវីប្រទានអោយកាលពីថត បទចំរៀងមួយថ្វាយសម្តេចឪនៅលេីភ្នំបូកគោ។

ក្រោយពីតារាសម្តែងជើងចាស់លោក ទេព រិន្ទដារ៉ូ ទទួលបានការគាំទ្រ និងសរសើរមិនដាច់ពីមាត់ ពេលដែលលោកស្លៀកមួយឈុតនេះទៅគឺកាន់តែសង្ហាទ្វេរដងទៅទៀត។

នៅក្នុងគណនីហ្វេសប៊ុករបស់លោកបានរៀបរាប់ថា "ខ្ញុំចូលចិត្តសំលៀកបំពាក់មួយកុំប្លេរនេះណាស់ ព្រោះជាម៉ូតសម័យបារាំងដែលសម្តេចព្រះរាមបុប្ផា ទេវីប្រទានអោយកាលពីថត បទចំរៀងមួយថ្វាយសម្តេចឪនៅលេីភ្នំបូកគោ អោយតែមានកម្មវិធី ឬ សាច់រឿងណាដែលពាក់ព័ន្ធនិងសម័យកាលនោះខ្ញុំតែងតែយកមកពាក់ជារឿយៗ ។

ជាពិសេសក្នុងពេលថ្មីៗកន្លងមកនេះខ្ញុំយកមកប្រេីក្នុងបទចំរៀងរបស់ប្អូនស្រី ឈួន សុវណ្ណឆៃ ក្នុងបទ បូរីជូឡុង ដែលឃេីញមានការទាក់ទាញគាំទ្រពីសំណាក់ទស្សនិកជនយ៉ាងច្រេីនផងដែរ ។ សូមអរគុណចំពោះការគាំទ្ររបស់ប្រីយ៌មិត្តតាំងពីដេីម រហូតមក ។ សូមគោរពជូនពរ មានសំណាងល្អ សុខភាពល្អ នឹងជោគជ័យទាំងអស់គ្នា...!"។

















ប្រភព៖ Tep Rindaro