ដំណឹងល្អ...សាលារៀនស្តង់ដាបែបជប៉ុន បើកដំណើរហើយនៅក្នុងប្រទេសកម្ពុជា ដោយការសិក្សានេះ ពុំមានបង់ប្រាក់នោះទេ...
-

សាលាភាពជាអ្នកដឹកនាំរបស់មូលនិធិស៊ីសេហ្វ CIESF គឺជាសាលារៀនគំរូមួយដែលមានស្ដង់ដារសិក្សាបែបប្រទេសជប៉ុន បណ្ដុះបណ្ដាលសិស្សចាប់ពីថ្នាក់មតេយ្យ រហូតដល់អនុវិទ្យាល័យ ដោយផ្ដោតលើចំណេះដឹង បញ្ញាស្មារតី ជំនាញ និងសមត្ថភាពប្រកបដោយគុណភាពខ្ពស់ និងអាចក្លាយជាអ្នកដឹកនាំ និងជាសរសរទ្រូងរបស់ប្រទេសជាតិនាថ្ងៃអនាគត។


ថ្លែងនៅក្នុងពិធីសម្ពោធសាលាភាពជាអ្នកដឹកនាំនៃមូលនិធិ CIESF ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី៦ ខែមិថុនា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន និង ឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានចូលរួមអបអរសារទរពិធីសម្ពោធនេះ។


ឯកឧត្តមបណ្ឌិតសភាចារ្យហង់ជូន ណារ៉ុន រដ្ឋមន្រ្តីក្រសងអប់រំយុវជន និងកីឡា បានមានប្រសាសន៍ថា សាលាភាពជាអ្នកដឹកនាំរបស់មូលនិធិស៊ីសេហ្វ CIESF បង្កើតឡើងដើម្បីបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសគឺកុមារកម្ពុជាទៅតាមកម្មវិធីសិក្សាបែបប្រទេសជប៉ុន ។ ឯកឧត្តមបណ្ឌិតសភាចារ្យហង់ជូន ណារ៉ុន បានមានប្រសាសន៍បន្ថែមទៀតថា នៅក្នុងកម្មវិធីសិក្សាគឺក្មួយ និងអាចរៀនបានពីភាសាក្នុងពេលតែមួយ គឺភាសាខ្មែរ និងជប៉ុន ហើយនិងអាចធ្វើការស្វែងយល់ពីវប្បធម៏របស់ប្រទេសទាំងពីរ បានផងដែរ។



បើយោងតាមគណនីហ្វេសប៊ុករបស់ ស្ថានទូតជប៉ុននៅកម្ពុជា បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួនថា "ពិធីសម្ពោធសាលាភាពជាអ្នកដឹកនាំនៃមូលនិធិ CIESF


ពិធីសម្ពោធសាលាភាពជាអ្នកដឹកនាំនៃមូលនិធិ CIESF ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី៦ ខែមិថុនា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន និង ឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានចូលរួមអបអរសារទរពិធីសម្ពោធនេះ។


CIESF គឺជាអង្គការក្រៅរដ្ឋាភិបាលជប៉ុនមួយដែលផ្តោតទៅលើការអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា។ CIESF ផ្តល់ឲ្យយុវជនកម្ពុជានូវបរិយាកាសល្អសម្រាប់ការសិក្សារបស់ពួកគេ។ សិស្សានុសិស្សនៅសាលានេះរីករាយណាស់ដែលអាចរៀនសូត្របានច្រើននៅក្នុងបរិយាកាសប្រកបដោយសុវត្ថិភាពនិងផាសុខភាព។


លោក OKUBO Hideo ប្រធានមូលនិធីស៊ីសេហ្វ បានមានប្រសាសន៍ថាឲ្យដឹងថា សាលាភាពជាអ្នកដឹកនាំស៊ីសេហ្វនេះ បង្កើតឡើងក្នុងគោលបំណងសំខាន់២យ៉ាងគឺ ទី១. បណ្ដុះបណ្ដាលអ្នកអប់រំយ៉ាងពិតប្រាកដមួយ ដែលគិតអំពីផលប្រយោជន៍ភពផែនដី និងប្រកាន់ខ្ជាប់នូវទឹកចិត្តចំពោះអ្នកដទៃ និងទី២. អាចឲ្យកុមារតូចៗរៀនសូត្រដោយខ្លួនឯងនៅទីនេះ ហើយធ្វើការអភិវឌ្ឍខ្លួនដើម្បីបើកផ្លូវទៅកាន់អនាគតដោយខ្លួនឯងក្នុងពិភពលោកមួយដែលមានការផ្លាស់ប្ដូរឥតឈប់ឈរ និងបង្កើតបាននូវសង្គមមួយដែលមានស្ថិរភាព។ លោកបានបន្ថែមថា នៅថ្ងៃអនាគតសាលាភាពជាអ្នកដឹកនាំរបស់មូលនិធិស៊ីសេហ្វ CIESF នឹងប្រគល់ជូនក្រសួងអប់រំយុវជន និងកីឡាក្នុងនាមជាសាលាគំរូ។


គួរបញ្ជាក់ផងដែរថា សាលាភាពជាអ្នកដឹកនាំរបស់មូលនិធិស៊ីសេហ្វ CIESF មានទីតាំងស្ថិតនៅ ភូមិកោះក្របី សង្កាត់ព្រែថ្មី ខណ្ឌច្បារអំពៅ រាជធានៅភ្នំពេញ។ សាលាភាពជាអ្នកដឹកនាំរបស់មូលនិធិស៊ីសេហ្វ CIESF បង្រៀន២ភាសា គឺភាសាខ្មែរ និងភាសាជប៉ុន ហើយការរៀននៅសាលានេះពុំមានបង់ប្រាក់នៅទេ៕


មានវិដេអូ៖



 ប្រភព៖ វីដេអូ៖ PNN