ភ្នំពេញ៖ ប្រិយមិត្តជាច្រើនអ្នកប្រាកដជាធ្លាប់មើលវិដេអូរបស់ប្អូនប្រុសម្នាក់ ដែលមានមាឌម៉ាប់ៗខ្ចូត (CUTE)ៗ គួរស្រលាញ់ ធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពេលបានឃើញមុខមាត់ និងមាឌរបស់ប្អូនប្រុសហើយ ខ្នាញ់ស្ទើរជាខ្លាំង និងទទួលបានការចែករំលែកពេញបណ្តាញសង្គមហ្វេសប៊ុកពីប្អូនប្រុស។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Hea Boy ហ៊ា ប៊យ តែងតែបង្ហោះវិដេអូ ជាមួយនឹងរូបភាពរបស់ប្អូនប្រុស និងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មិត្តៗ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកយ៉ាងព្រងព្រាតតែម្តង។

មុខមាត់គួរឲ្យខ្នាញ់បែបនេះ ប្រហែលជាប្អូនកាន់ទៅរកម៉ាក់ ឬ ក៏ប៉ារបស់ប្អូនប្រុស ដែលមានមុខមាត់ស្អាតៗណាស់ហើយមើលទៅ បានជាកូនកើតមក ទាំងឆ្លាត និងខ្ចូត (CUTE) គួរឲ្យស្រលាញ់បែបនេះ។

គួរបញ្ជាក់ផងដែរថា ទទួលបានការគាំទ្រជាច្រើន និងសរសើរមិនដាច់ពីមាត់ ពីមុខមាត់ ក៏គួរឲ្យខ្នាញ់របស់ប្អូន រហូតមានអ្នកទស្សនារហូតដល់រាប់ម៉ឺនអ្នក៕



















ប្រភព៖ រូប ហ៊ា ប៊យ