ជួយស៊ែរផង ! បងប្អូនអាចទស្សនា ការផ្សាយផ្ទាល់ សម្រាប់កាប្រកួតយប់នេះ រវាង កម្ពុជា និង បាគីស្ថាន តាមរយៈវេបសាយរបស់...
ស៊ីហៀង
-

ដេីម្បីអោយបងប្អូននាក់គាំទ្រកម្ពុជាបានទស្សនាការប្រកួតជេីងទី២ នៃការប្រកួតរវាង ក្រុមជម្រើសជាតិបាគីស្ថាន និង ក្រុមជម្រើសជាតិកម្ពុជា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងធ្វេីការផ្សាយ ការប្រកួតនេះ ទៅកាន់គណនី Mycujoo របស់សហព័ន្ធបាល់ទាត់បាគីស្ថាន។

សូមបញ្ជាក់ដែរថា: ដោយសារការប្រកួតជេីងទី២នេះ ពុំមានការផ្សាយផ្សាយផ្ទាល់នៅលេីប៉ុស្តន៍ទូរទស្ស ពីខាងកាតា ឬ បាគីស្ថាន ដូច្នេះស្ថានីទូរទស្សក្នុងស្រុកនៅកម្ពុជាយេីង ក៏មិនអាចទិញសិទ្ធផ្សាយបន្តផ្ទាល់មកកម្ពុជាបានឡេីយ។ម្យាងវិញទៀត សម្រាប់សិទ្ធផ្សាយទៅលេី digital ដូចជា Facebook, YouTube..... គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ បាគីស្ថាន ដែលសិទ្ធនេះដែរ បាគីស្ថានក៏មានការព្រមព្រាងជាមួយ Mycujoo ជាដៃគូរសហការផ្សព្វផ្សាយ។


ប៉ុន្តែដោយសារខាងបាគីស្ថានមិនមាន ក្រុមការងារទៅធ្វេីការឡាយ (Live) ដូច្នេះហេីយ ក្រុមការងាររបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាយេីងនិងជួយផ្សព្វផ្សាយការប្រគួតនេះដេីម្បីបងប្អូននាក់គាំទ្រក្រុមជម្រេីសជាតិយេីងបានទស្សនា។

យេីងក៏សូមអធ្យាស្រ័យទុកជាមុន បេីសិនជាមានការរអាក់រអួលពេលកំពុងផ្សាយ សូមអរគុណ។

ក្រុមការងារយេីងនិង post link នៅម៉ោង ៧ យប់នេះ។