រំភើបណាស់... កីឡាករ ក្លឹបបាល់ទាត់ មុនីរាជ និង លីតាសាឡន តំណាងឲ្យ សសយក ស្រុក បាននាំយកទៅជូនដល់បងប្រុសម្នាក់ នៅខេត្តកណ្តាល...
-

កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នេះ  ក្លឹបបាល់ទាត់ មុនីរាជ ដែលដឹកនាំដោយលោក កុយ​ សារ៉ុន ប្រធានក្លឹបបាល់ទាត់  និង លីតាសាឡន តំណាងឲ្យ សស​​​យក ស្រុក បាននាំយកអំណោយទៅចែកជូន ដល់បងប្រុសម្នាក់ ដែលមានជីវភាពក្រលំបាក នៅភូមិព្រែកផ្តៅ ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល ។


អំណោយដែលក្លឹបបាល់ទាត់ មុនីរាជ និង លីតាសាឡន បានយកទៅជូនបងប្រុសនោះរួមមាន  អង្ករ ១បាវ , មី ២កេស, ទឹកត្រី ១យួរ, ទឹកសុីអុីវ ១យួរ, ប្រេងឆា ១ដបធំ នឹង ថវិការ ១០មុឺនរៀល ដែលនេះគឺជាទឹកចិត្ត និងការគោរពស្រលាញ់ ចេញពីចិត្តពិតៗ ហើយនេះក៏ជាអ្វីដែលកូនខ្មែរគ្រប់ គួរតែធ្វើក្នុងមានជាខ្មែរតែមួយ។


អ្វីដែលមិនអាចបំភ្លេចបាននោះ គឺនៅពេលដែលក្រុមបាល់ទាត់ និងលីតាសាឡន បានទៅឃើញពីទិដ្ឋភាពជាក់ស្តែង ពីភាពខ្វះខាតរបស់បងប្រុស នៅនឹងភ្នែក​ហើយ ក៏ទប់ចិត្តមិន យ៉ាងណាក៏ត្រូវតែជួយដល់បងប្រុស ។ ហើយនៅក្នុងថ្ងៃនេះ ក្លឹបបាល់ទាត់យើង ក៏បាននាំយក គ្រឿងបរិភោគមួយចំនួនមកជូនគាត់ដោយផ្ទាល់ដៃ។ អ្វីដែលធ្វើឲ្យក្លឹបបាល់ទាល់ និង លីតាសាឡន មិនអាចបំភ្លេចបាននោះ ស្នាមញញឹមរបស់បងប្រុស និងក្តីសង្ឃឹមដែលគាត់បានផ្តល់មកដល់ពួកយើងវិញ ជាមួយទឹកមុខយ៉ាងស្រស់ស្អាត ក្រោយពីបានឃើញពួកយើងបានដល់ ស្នាមញញឹមដល់មានក្តីសុខ ដែលគាត់បានផ្តល់មកឲ្យយើង ពិតជាអស្ចារ្យខ្លាំងណាស់ នេះគឺជាអ្វីដែលពួកយើងឃើញពីគាត់។


លោកប្រធានក្លឹបបាល់ទាត់ មុនីរាជ និង លីតាសាឡន បានប្រាប់ថា ពួកគាត់ពិតជាមានអារម្មណ៍សប្បាយ និងរីករាយជាខ្លាំង ក្រោយពីបានមកដល់នៅភូមិព្រែកផ្តៅ ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល ហើយក៏បានមកជួបបងប្អូន ដែលគាត់ពិតជាមានជីវភាពក្រលំបាកមែនទែន។ លោកក៏បានប្រាប់ទៀតថា​ ក្រុមការងាររបស់លោកពិតជាមានក្តីរំភើបជាខ្លាំង  ព្រោះយើងជាខ្មែរតែមួយ ហើយនេះគឺទឹកចិត្ត នៃការចែករំលែកក្តីស្រលាញ់របស់ គ្រួសារ មុនីរាជ ក្រោមផ្នត់គំនិត ខ្មែរជួយខ្មែរ ❤️❤️❤️❤️❤️"៕