ខ្លាចនៅ ! សូម្បីតែកូនសម្តេច លោក ហ៊ុន ម៉ានី ក៏ត្រូវប៉ូលិសចរាចរណ៍ ចាប់ផាកវិន័យដែរ....
-

ពិតណាស់ការគោរពច្បាប់ចរាចរណ៍គឺវាពិតជាសំខាន់ខ្លាំងណាស់ ដល់អ្នកធ្វើដំណើរនិងអ្នកបើកបរទាំងឡាយ ពីព្រោះវាអាចការពារអាយុជីវិតរបស់យើងពីគ្រោះថ្នាក់ ផ្សេងៗនៅក្នុងការបើកបរ មិនត្រឹមតែយើងម្នាក់ទេ សូម្បីតែអ្នកដំណើដទៃទៀតក៏មានសុវត្តភាពដូចយើងដែរ។

យ៉ាងណាមិញនៅក្នុងពេលថ្មីៗនេះកូនរបស់សម្តេចតេជោ ហ៊ុន សែន លោកបានបង្ហាះសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដែលមានឈ្មោះថា Mani Hun ថា " មួយសូន្យខុសអោយដឹងថាខុស និងទទួលកំហុស?អរគុណបងៗប៉ូលីសដែលបានធ្វើការណែនាំបន្ថែម ???"។

បន្ទាប់ពីបានឃើញសកម្មភាពដូច្នេះហើយបានធ្វើឲ្យមហារជនជាច្រើនបានកើតមានការភ្ញាក់ផ្អើលនិងសសើរដល់ គំរូល្អរបស់លោក ហ៊ុន ម៉ានី ទោះបីជាកូនរបស់ ថ្នាក់ដឹកនាំប្រទេសក៏ដោយ ក៏ត្រូវឲ្យប៉ូលិសផាកដែរ ពីព្រោះគាត់បានធ្វើខុស គាត់មានទំនួលខុសត្រូវ ដូច្នេះហើយបងប្អូនគួរតែយកគំរូតាមលោក យើងខុស យើងត្រូវហ៊ានទទួលខុសត្រូវ បើយើងនាំគ្នាគោរពច្បាប់ទាំងអស់គ្នា នោះបងប្អូននិងរស់នៅដោយគ្មានការភ័យខ្លាចអ្វីឡើយ។