ស្នេហ៍ស្មោះពិត! លួចស្រលាញ់នារីម្នាក់ មិនហ៊ានសារភាព បានត្រឹមលួចលូអូនាង មកដេកហិតកំដរចិត្តនឹក...!
-

ប្រទេសថៃៈ កាលពីពេលថ្មីៗនេះ ប៉ូលិសខេត្តឈៀងម៉ៃ បានចាប់ខ្លួនបុរសម្នាក់ អាយុ១៩ឆ្នាំ ពីបទលួចខោទ្រនាប់មនុស្សស្រីម្នាក់ វ័យ២៧ឆ្នាំ រស់នៅទីរួមខេត្តឈៀងម៉ៃ។ ដោយបុរសខាងលើ តែងតែធ្វើសកម្មភាពលួចខោទ្រនាប់របស់នារីម្នាក់នោះ ជារៀងរាល់ថ្ងៃ ដោយរកឃើញវត្ថុតាង ខោទ្រនាប់មនុស្សស្រីចំនួន២០ និងកង់មួយគ្រឿង សម្រាប់ធ្វើសកម្មភាព។

បើតាមពាក្យបណ្ដឹងរបស់នារីម្ចាស់ខោបានឲ្យដឹងថា នាងតែងតែបាត់ខោទ្រនាប់ជាញឹកញាប់សរុបទាំងអស់២០ខោ ហើយក្រោយពេលឆែកកាមេរ៉ាសុវត្ថិភាព ស្រាប់តែឃើញជនសង្ស័យ ធ្វើសកម្មភាពលួចយកទៅ។

ក្រោយពេលឃាត់ខ្លួន ជនសង្ស័យក៏បានសារភាពនៅចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានលួចខោទ្រនាប់របស់នារីខាងលើពិតប្រាកដមែន ព្រោះតែខ្លួនស្រឡាញ់នាងខ្លាំងពេកតែមិនហ៊ានសារភាពស្នេហ៍ត្រង់ៗឡើយ ដូច្នេះមានតែលួចយកខោទ្រនាប់ទាំងនោះទៅដេកថើបក្នុងបន្ទប់តែម្ដងទៅ។ ក្រោយទទួលបានចម្លើយពីជនសង្ស័យ សមត្ថកិច្ចបានធ្វើសំណុំរឿង បញ្ចូនទៅកាន់តុលាការ ចាត់ការតាមច្បាប់ ៕