ក្រោយភ្លៀងមេឃនឹងស្រលះ...ក្រោយពីត្រូវដោះលែងឲ្យមានសេរីភាព ស្រាប់តែលេចវត្តមានលោក ផែង វណ្ណៈ និងលោកសាន្ត ប៊ុនធឿន កំពុងតែ...(មានវិដេអូ)
ស៊ីហៀង
-

ដូចដែលប្រិយមិត្តជាច្រើនបានជ្រាបហើយថា លោក ផែង​ វណ្ណៈ បានត្រូវដោះលែងឲ្យមាន​សេរីភាព​ឡើងវិញ​នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ម្សិលមិញ​នេះ​ ក្រោយ​ពី​រូប​លោក​ត្រូវ​បាន​ឃុំ​ខ្លួន​កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ​ ដែលមាន​រយៈពេល​ ២ខែ​ ១៥ថ្ងៃ ។


គួរបញ្ជាក់ផងដែរ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការលើសំណុំរឿងជនជាប់ចោទ ផែង វណ្ណៈ ពាក់ព័ន្ធករណីញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ជាសាធារណៈ​។ 


យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ស្រាប់តែលេចវត្តមានលោក​ ផែង វណ្ណៈ កំពុងតែនៅកន្លែងច្រៀងជាមួយនឹង លោកសាន្ត​ ប៊ុន​ធឿន​ ជួបជុំគ្នា អបអរដែលលោកត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ​  ពោលពេញទៅដោយទឹកមុខស្រស់ថ្លា និងស្នាមញញឹមគ្រប់គ្នា។ 


ជាមួយគ្នានោះផងដែរ លោកសាន្ត ប៊ុនធឿន បានបង្ហោះសារជូនពរលោក ផែង វណ្ណៈថា "អបអរសាទរបងត្រូវបានដោះលែង គោរព អរគុណ សម្ដេចតេជោ ហ៊ុន សែន ដែលតែងតែសន្តោសប្រោសប្រណីចំពោះពលរដ្ឋខ្មែរ"។

មានវិដេអូ៖



ប្រភព៖ San Buntheoun